ប្រទេសបារាំង ៖ គេសង្កេតឃើញផ្លូវជាច្រើនកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង បានតុបតែងលម្អទៅដោយភ្លើងចម្រុះពណ៌លើដើមឈើនានានៅតាមដងផ្លូវ «ឆង់សេលិសេ» ដើម្បីស្វាគមន៍ពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល ។ ការតុបតែងលម្អនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួមកម្សាន្ត និងទស្សនាភ្លើងនៅតាមដងផ្លូវដោយក្តីរីករាយ ។11 Best Things To Do in Paris in the Winter | TAD

លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស និងអ្នកសម្តែងជនជាតិបារាំង ឈ្មោះ Gilles Lelouch បានរួមគ្នារាប់ថយក្រោយមុនពេលចាប់ផ្តើមកម្មវិធីបង្ហាញភ្លើងពណ៌នៅឆ្នាំ២០២៣ ។ លើសពីនេះ គេក៏បានឮសូរសំឡេងគាំទ្ររបស់អ្នកចូលរួមកម្មវិធីបុណ្យផងដែរ ។Disneyland Paris at Christmas: Tips and things to know before you go -  Tripadvisor

អ្នកស្រី Laura Robles ជាភ្ញៀវទេសចរមកពីទីក្រុងបាសេឡូណា និយាយថា ៖ «វាពិតជាពិសេសខ្លាំងណាស់ ដែលខ្ញុំបានឃើញភ្លើងបុណ្យណូអែលដ៏ស្រស់ស្អាតទាំងអស់ ។ ពេលនេះ យើងបានឃើញវានៅគ្រប់ទីកន្លែង ហើយនៅតាមដងផ្លូវឆង់សេលិសេ ពិតជាស្រស់ស្អាតខ្លាំងណាស់សម្រាប់ពួកយើង» ។How to Spend the Perfect Christmas in Paris

រីឯលោក Marcello Zuba ជាភ្ញៀវទេសចរជនជាតិប្រេស៊ីល និយាយថា ៖ «ប៉ារីស គឺជាទីក្រុងមួយរំលេចទៅដោយពន្លឺភ្លើងពណ៌គ្រប់ទីកន្លែង ហើយពេលនេះ មានការរៀបចំតុបតែងលម្អភ្លើងនៅតាមផ្លូវឆង់សេលិសេ យ៉ាងស្រស់ស្អាត និងជាការទាក់ទាញភ្ញៀវទេសចរ ។ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយខ្លាំងណាស់ដែលបានមកទីនេះ ព្រមទាំងភរិយារបស់ខ្ញុំ ។ ពួកយើងមានក្តីសុខ និងរំភើបជាមួយការបង្ហាញភ្លើងពណ៌សម្រាប់បុណ្យណូអែលលើកនេះ» ។Christmas in Paris 2022 ⋆ Secrets of Paris

សម្រាប់អ្នកចាប់អារម្មណ៍ចង់ទៅដើរកម្សាន្តក្នុងពិធីបុណ្យណូអែល ដែលប្រកបទៅដោយការតុបតែងលម្អភ្លើងលើដើមឈើនៅតាមដងផ្លូវឆង់សេលិសេ ប្រទេសបារាំង ពួកគេអាចទៅចូលរួមកម្សាន្តក្នុងពិធីបុណ្យនេះ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ៕