កម្មវិធីទូរទស្សន៍កូរ៉េ Channel A របស់ My Golden Kids គឺជាកម្មវិធីពិតរបស់កូរ៉េដែលនិយាយអំពីឪពុកម្តាយដែលកំពុងស្វែងរកការប្រឹក្សាខណៈភាគទី ១៦៩ បានផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញអ៊ីនធឺណិត ដោយសារតែវីដេអូឃ្លីបដ៏គួរឱ្យអាណិតរបស់ក្មេងប្រុសតូចម្នាក់ទើបតែមានអាយុ៤ឆ្នាំបានយំដោយសារខ្វះភាពកក់ក្តៅពីឪពុកម្តាយ។Korean Parents Receive International Criticism As Clip Of Son Crying Goes  Viral - Koreaboo

នៅក្នុងវីដេអូឃ្លីបនេះ ក្មេងប្រុសអាយុ ៤ឆ្នាំមានឈ្មោះ Geum Ji Eun ត្រូវបានសម្ភាសន៍ទាក់ទងនឹងទំនាក់ទំនងរបស់គេជាមួយឪពុកម្តាយ។ ក្មេងប្រុសរូបនេះត្រូវបានគេសួរថាតើឪពុកម្តាយមួយណាដែលគេចូលចិត្តជាង។ កុមារា Geum Ji Eun បានឆ្លើយដោយស្មោះត្រង់ថា “ខ្ញុំមិនដឹងទេ” ដោយសារភាពថាគេតែងតែត្រូវបានទុកចោលតែម្នាក់ឯង។ ចម្លើយដ៏ស្មោះត្រង់នេះធ្វើឱ្យម្ដាយរបស់គេដែលកំពុងមើលវីដេអូនោះស្រក់ទឹកភ្នែកតែម្តង។

កុមារារូបនេះក៏ត្រូវបានគេបង្ហាញថាកំពុងលេងជាមួយឧបករណ៍ក្មេងលេងផងដែរ ដោយកម្មវិធីបានសួរ Geum Ji Eun ពីឪពុករបស់គេដូចគ្នា ខណៈក្មេងប្រុសរូបនេះបាននិយាយថាឪពុករបស់ខ្លួនគឺ “គួរឱ្យខ្លាចពេលខឹង ដោយសង្ឃឹមថាឪពុកនឹងគេហៅខ្លួនជាមួយពាក្យសម្តីពីរោះៗ។ ក្រោយពីបានស្តាប់ចម្លើយរបស់កូនហើយឪពុកម្តាយ Geum Ji Eun ស្រក់ទឹកភ្នែក។ អ្វីដេលកាន់តែធ្វើឱ្យមហាជនរំជួលចិត្តអាណិតក្មេងប្រុសរូបនេះកាន់តែខ្លាំងនោះ កុមារGeum Ji Eun បាននិយាយថា ខ្លួនជឿថាម្តាយរបស់គេមិនចូលចិត្តគេទេ ដោយកុមារារូបនេះ។ ចាប់ផ្ដើមយំ ហើយគេក៏ឈប់និយាយបន្ត។
វីដេអូក្មេងប្រុសនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅគ្រប់បណ្តាញសង្គមដែលមានការចែករំលែកនិងបញ្ចេញមតិយ៉ាងច្រើនរួមទាំងអាណិតអាសូរក្មេងប្រុសនេះយ៉ាងខ្លាំងដ្បិតតែនៅតូចប៉ុន្តែរូបគេដឹងដូចជាមនុស្សធំ។Korean Parents Receive International Criticism As Clip Of Son Crying Goes  Viral - Koreaboo

ឃ្លីបមួយទៀតបង្ហាញថាម្តាយកុមារារូបនេះបានប្រើពាក្យសម្តីបំបាក់ទឹកចិត្តរូបគេយ៉ាងខ្លាំងព្រោះតែគេស្រលាញ់សិល្បៈផ្នែកគំនូរផាត់ពណ៌ តែម្តាយឱ្យគេផ្តោតលើការសិក្សាទាំងដែលរូបគេទើបតែមានវ័យ៤ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមខឹងសម្បារយ៉ាងខ្លាំង។
អ្នកនិយមលេងអ៊ីនធឺណេតបានសម្តែងការខឹងសម្បារចំពោះឪពុកម្តាយដែលមានកូនដោយមិនទទួលខុសត្រូវ ហើយមិនមើលថែកូននោះបានត្រឹមតែយំពេលត្រូវបានលាតត្រដាងថាធ្វើបាបកូនប្រុស។No child deserves this”: Korean parents draw criticism as a clip of  4-year-old crying on camera from recent My Golden Kids episode goes viral
ផ្អែកលើឃ្លីបផ្សេងទៀតពីវគ្គនេះ ឪពុកម្តាយមិនបានដឹងថាសកម្មភាពរបស់ពួកគេបានប៉ះពាល់ដល់អារម្មណ៍កូនប្រុសរបស់ពួកគេយ៉ាងណានោះទេ។ ដូច្នេះនៅចុងបញ្ចប់ការ ការដោះស្រាយរបស់ពួកគេបញ្ចប់ដោយភាពរីករាយដោយម្តាយរបស់កុមារ Geum Ji Eun ផ្តល់ពេលវេលាឱ្យកូនប្រុសកាន់តែច្រើន ប្រលែងលេងជាមួយកូន រួមទាំងសកម្មភាពផ្សេងទៀត។
គួរបញ្ជាក់ថា កម្មវិធីខាងលើនេះជាកម្មវិធីកម្សាន្តចម្រុះដំណោះស្រាយសម្រាប់មាតាបិតាតាមតម្រូវការ ដែលអ្នកជំនាញការឪពុកម្តាយជើងចាស់ប្រមូលផ្តុំគ្នាដើម្បីឆ្លុះបញ្ចាំងពីនិន្នាការនៃការចិញ្ចឹមកូនបច្ចុប្បន្នចំពោះឪពុកម្តាយ និងជួយឪពុកម្តាយដែលមិនដឹងថាត្រូវធ្វើអ្វីជាមួយកូនរបស់ពួកគេ៕