ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសដាក់ចេញនូវឯកសណ្ឋានថ្មីរបស់មន្ត្រីជាប់កិច្ចសន្យា ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ការកែសម្រួលឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យា ដែលជាមន្ត្រីជំនួយការសហការការងារជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្ត្រីនគរបាលចរាចរណ៍។
កន្លងទៅគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា មួយចំនួនបានធ្វើខុសទៅនឹងតួនាទី ដោយតែងតែហៅរថយន្ត ឬម៉ូតូ ដែលជាខុសច្បាប់ ដើម្បីឱ្យបង់ប្រាក់។
ការធ្វើបែបនេះ គឺផ្ទុយទាំងស្រុងពីតួនាទីរបស់មន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដោយអ្នកទាំងនោះមិនត្រូវបានអនុញ្ញាតឱ្យផាកពិន័យ យានយន្តណាដែលប្រព្រឹត្តិខុសនោះទេ គឹមានសិទ្ធសម្រាប់សម្រួលចរាចរណ៍នៅតាមតំបន់ដែលមានការកកស្ទះខ្លាំង ទាំងនៅពេលព្រឹក និងពេលល្ងាចតែប៉ុណ្ណោះ៕










