ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀង ណុប បាយ៉ារិទ្ធ និង ពេជ្រ សោភា ស្ថិតក្នុងទ្រនំតែម្តងផ្តើមល្អក់កករជាមួយគ្នារហូតប្រើពាក្យសម្តីធ្ងន់ៗតែម្តង។ ផ្ទុះរឿងថ្មីនេះដែរអ្នកលេងបណ្តាញសង្គមចាប់ផ្តើមសង្ស័យសារតែលោក ណុប បាយ៉ារិទ្ធ បង្ហោះកាលពីអំឡុងប្រកួតកម្មវិធី The Voice ថាអ្នកសិល្បៈខូចចរិតឱ្យហ្វេនកាត់តាម ទំនងដៀមដាមដល់ ពេជ្រ សោភា។May be an image of 1 person and text

កន្លងមកថ្មីៗនេះមានគណនីទិកតុកមួយឈ្មោះថា sp មាន Followers ជាង១លាននាក់ដែលបញ្ជាក់ថាជាអាខោនបង្កើតឡើងដើម្បីគាំទ្រ ពេជ្រ សោភា បានកាត់តវីដេអូដាក់អាយដលរបស់ខ្លួនស្ថិតនៅលេខរៀងទី១ មុនលោក ណុប បាយ៉ារិទ្ធ ។ ការកាត់តនេះបានធ្វើឱ្យលោក ណុប បាយ៉ារិទ្ធ ក្នក់ចិត្តយ៉ាងខ្លាំងរហូតលោកបញ្ចេញសំណេរក្នុងខម្មិនតបទៅកាន់កូនក្រុមរបស់លោកម្នាក់ដោយបានប្រើពាក្យសម្តីធ្ងន់ៗជាច្រើនដាក់ ពេជ្រ សោភា ។

ក្រោយពីមានបញ្ហាចម្រូងចម្រាស់ននេះកើតឡើងគេសង្កេតឃើញថាអ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះឱ្យគណនីទិកតុកនោះចេញទាក់ទងទៅខ្លួនបើមិនចង់មានរឿងតាមផ្លូវច្បាប់។ យ៉ាងណាបន្ទាប់ពីការប្រកាសនេះរួចគណនី ទិកតុក sp បានបង្ហោះសូមទោសទៅដល់លោក ណុប បាយ៉ារិទ្ធ ផងដែរដែលបានកាត់ត ដាក់ ពេជ្រ សោភា មុនលោក។May be an image of 1 person, braids and blonde hair

យ៉ាងណាមិញ បន្ទាប់ពីមានរឿងនេះផ្ទុះកក្រើកលើប្រព័ន្ធinternet អ្នកលេងបណ្តាញសង្គមមួយចំនួនចាប់ផ្តើមសង្ស័យទៅលើសំណេរដ៏វែងអន្លាយរបស់លោក ណុប បាយ៉ារិទ្ធ កាលពីខែកញ្ញា កន្លងទៅនេះក្នុងអំឡុងពេលប្រកួតកម្មវិធី The Voice Cambodia រដូវកាលទី៣ លោកបង្ហោះសំណេរនិយាយពីភាពជោគជ័យរបស់អ្នកសិល្បៈមិនមែនពឹងផ្អែកលើសមត្ថភាពតែមួយមុខនោះតែត្រូវមានអត្តចរិតល្អ។ ក្នុងនោះលោកក៏បានសម្តៅដល់អាយដលដែលមានអត្តចរិតមិនល្អដើរអុចអាលស្អប់អ្នកនេះស្អប់អ្នកនោះដៀមដាមអ្នកដទៃនាំឱ្យហ្វេនមានចិត្តច្រណែនអ្នកផ្សេងកាត់តាម ពូកែដ្រាមាដៀមដាម គេចេះគេចុះ…..ចោទគេគ្រប់រឿង បង្កើតរឿងអាក្រក់ដាក់ឱ្យគេម៉ាចប់ដល់ជួបមុខគេហ្នឹង ខ្លួនឯងតាំងធ្វើខ្លួនដូចឡេឡឺៗ ធ្វើដូចអត់ដឹងរឿង អត់ដឹងខ្យល់អីទាំងអស់ ទាំងក្រោយខ្នងនិយាយអាក្រក់ពីគេមិនអស់ចិត្តទេ ធ្វើអាក្រក់ដាក់គេទៀត។
កាលពីបង្ហោះសំណេរនោះគេមិនដឹងថាលោក ណុប បាយ៉ារិទ្ធ ចង់សម្តៅដល់អ្នកសិល្បៈនោះទេ ខណៈពេជ្រ សោភា ក៏បង្ហោះសំណេរនិយាយពីអ្នកសិល្បៈដូចគ្នា។

បន្ទាប់ពីផ្ទុះរឿងកាលពីពេលថ្មីៗនេះរវាងអ្នកទាំងពីរ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់ផ្តើមនឹករឿងពីអតីតកាលនេះដែរថាទំនងលោក ណុប បាយ៉ារិទ្ធ ចង់ដៀមដាមដល់ ពេជ្រ សោភា ដូចគ្នា៕