ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករ ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ក្នុងបរិមាណចំនួន ៤,០០០ តោននាពេលដ៏ខ្លីខាងមុខនេះ។

យោងតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរការនៃការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសទីម័រលេស្តនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារ ជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនាការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេចធិបតី តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះ ជួយទិញអង្ករកម្ពុជាឱ្យបានកាន់តែច្រើន ជាក់ស្ដែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់។May be an image of 12 people and text

ដូច្នេះហើយ បច្ចុប្បន្នអង្ករកម្ពុជាកាន់តែមានទីផ្សារបន្ថែមទៀតបន្ទាប់ពីប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជា ៤,០០០ តោនជាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា “នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ” ។សហព័ន្ធស្រូវអង្ករកម្ពុជា លក់អង្ករបញ្ចុះតម្លៃជូនពលរដ្ឋជាប់ការបិទខ្ទប់ –  ខ្មែរប៉ុស្ដិ៍

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានសរុបចំនួន២២៩,២៣ លានដុល្លារអាមេរិក ពីការនាំចេញអង្ករទៅទីផ្សារក្រៅប្រទេស ដោយកម្ពុជាបាននាំចេញអង្ករចំនួន ៣២៩,៦៣៣ តោន ទៅកាន់គោលដៅចំនួន ៥២ ប្រទេសលើពិភពលោក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕