ប្រទេសថៃ ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កសិករជាច្រើនគ្រួសាររស់នៅឃុំម៉ាយឃេត ស្រុកមឿង ខេត្តប្រាជីនបុរី ប្រទេសថៃ បានប្រកបមុខរបរដាំដំណាំស្អំដើម្បីចិញ្ចឹមគ្រួសារ ។ កសិករនិយាយថា ស្អំ គឺជាដំណាំងាយស្រួលដាំដុះ ដោយចំណាយពេលត្រឹមតែ៣ខែប៉ុណ្ណោះ ពួកគេអាចប្រមូលផលលក់បានពេញ១ឆ្នាំ ក្នុងនោះស្អំ១ដុំ មានទម្ងន់២ខាំ លក់ក្នុងតម្លៃ១៦បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzbj3pQo6ReOBIoHkR_0mb_bt8YOrix1Nw528B1uOsxek5R7jFkn1k97tO09j6U_ksfkYp00L2n1TWA9zeKv5ALmy5PSq0rfh5FwDEml3A7WXhkPkGHO7A7AleqtRu-A1Xq6ThcEVZwdJctGE2-KDjFgzwC6AXtxNmoGeBfBBsDhu_YM_e-D2wjgXo-vw/s1280/photo_2023-11-21_16-20-50.jpg

កសិកររស់នៅក្នុងឃុំម៉ាយឃេត ស្រុកមឿង បានភ្ញាក់តាំងពីម៉ោង៥ព្រឹក ជិះម៉ូតូទៅចម្ការស្អំដើម្បីកាត់ត្រួយស្អំលក់ ។ នៅម៉ោងប្រមាណ៨ព្រឹក ពួកគេក៏បញ្ឈប់ការកាត់ត្រួយស្អំ បន្ទាប់មក ពួកគេនាំគ្នាដឹកជញ្ជូនត្រួយស្អំយកទៅផ្ទះ និងចងជាដុំៗ ក្នុងនោះស្អំ១ដុំ មានទម្ងន់២ខាំ ។ ក្រោយពីបានចងត្រួយស្អំជាដុំៗហើយ ពួកគេក៏យកវាទៅត្រាំទឹក ដើម្បីឱ្យត្រួយស្អំនៅស្រស់ និងមានរសជាតិឆ្ងាញ់ មុនពេលអាជីវករមកទទួលទិញដល់កន្លែង និងយកទៅលក់បន្តនៅផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1brz1RaFJyI88DlivrwoDdSoGC06X1rGPW22SHLoxUZCyP90d37ckWKgnlKpXnoVwjxxaPEyOF_TkHHCirr_5IlnebBsJASCnccGk2g7mzJBx-pNhLe-yhbQciZivfdPEblmLO4K8Uu-CdHVEkd0Yvf_qhP1I7xRos2s6F4zvOMSZaLFhmQqdEBy4j54/s1280/photo_2023-11-21_16-20-51.jpg

អ្នកនាង វ៉ារុនី ចមខាវ៉ាន់ អាយុ៣៧ឆ្នាំ និយាយថា គ្រួសារនាងបានដាំស្អំលក់តាំងពីជំនាន់ម្តាយនាងមកម៉្លេះ ។ កាលពីដើមឡើយ នាងប្រកបមុខរបរធ្វើស្រែ ប៉ុន្តែបច្ចុប្បន្ន នាងបានបែងចែកដីស្រែខ្លះមកដាំស្អំវិញ ដោយសារការធ្វើស្រែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ទេ ។ ដូច្នេះ គ្រួសារនាងក៏ងាកមកប្រកបមុខរបរដាំស្អំជាចម្បង ព្រោះអាចចិញ្ចឹមគ្រួសារបានស្រួល ។

ចំពោះការដាំដុះ អ្នកនាង វ៉ារុនី ប្រាប់ថា ស្អំ គឺជាដំណាំងាយស្រួលដាំដុះ និងគ្មានដង្កូវយាយីទេ ។ ជំហានដំបូង ត្រូវត្រៀមដីសម្រាប់ដាំ និងជីករណ្តៅឱ្យល្មមនឹងមែកស្អំ បន្ទាប់មក ត្រូវយកមែកស្អំដែលបានត្រៀមទុកមកដាំក្នុងដី ។ រីឯការដាំដុះ ត្រូវដាំវាជាជួរ ហើយ១ជួរៗមានគម្លាតគ្នាប្រមាណ១,២០ម៉ែត្រ ។ យើងត្រូវស្រោចទឹកវារៀងរាល់៣ថ្ងៃម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ52IAaEI4okSnZ0h_Atf-ffqBipz8ZVKrpRiupGUlt6RILaNOSFlUqeYd2xI431_4edgiH8M621kRU7vaZo1wBJe0mKG3fcJjisW8uoxJR7wkaRK5K6lG7eVL3O7ZKfFyAs6oBMwjMdAQDTBFHeNEgQkIwmx0t_ub3xOP9iiRispf0y6miN9WueDV29o/s1280/photo_2023-11-21_16-20-49.jpg

អ្នកនាងបន្តថា នៅពេលស្អំដាំបានរយៈពេល៣ខែឃើញថា មែករបស់វាចាប់ផ្តើមធំលូតលាស់ជាដើមស្អំ ហើយយើងអាចកាត់ត្រួយវាលក់បាន ។ ក្រោយពីបានកាត់ត្រួយវារយៈពេល៣ថ្ងៃ វានឹងបែកមែកថ្មីទៀត ហើយយើងអាចកាត់ត្រួយវាលក់បន្តទៀត ។ យើងធ្វើបែបនេះជារឿយៗ រហូតដល់ដើមស្អំចាស់មានកម្ពស់ប្រមាណ១ម៉ែត្រ ទើបយើងផ្សំាមែករបស់វា ។ ដូច្នេះ ត្រូវចំណាយពេលប្រមាណ១ខែ ទើបមែកដែលយើងផ្សាំនោះដុះឫស ។

អ្នកនាងបន្ថែមថា កសិករនឹងកាត់ត្រួយស្អំជារៀងរាល់ថ្ងៃ រួចហើយយកវាមកថ្លឹង និងចងវាជាដុំៗទុកលក់តាមការកុម្ម៉ង់ទិញ ។ ក្នុង១ថ្ងៃ នាងអាចបេះស្អំបានប្រមាណ១៥០ដុំ និងលក់ក្នុងតម្លៃ១៦បាតសម្រាប់ស្អំ១ដុំ ហើយតម្លៃរបស់វានឹងឡើងចុះតាមរដូវកាល ។ ក្រៅពីការលក់ត្រួយស្អំហើយ ចម្ការរបស់នាងក៏មានផ្សាំមែកស្អំលក់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUNzlZO2Oco97MkEbIJeEDHRLsM5KxeCkHGEGJpqKvQUmcltxsojM40S2ASi2ZnBwIFxXnz33K5p75woKUFDxtEhZRF7pFbh1X8RGpDkA5FaXv7tXMUhrLpgFBdF6cwFkmC6gfvFwrCBxJBCamkE19eiw-dEdVvDQYDAQ_m3x6bRjsE8VyvP7OVOURbjc/s1280/photo_2023-11-21_16-20-48.jpg ប្រភព ៖ Thairath