ប្រទេសវៀតណាម ៖ Nguyen Cenh Cong ជាទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំប្រទេសអង់គ្លេសលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេស និងវៀតណាម (UK-V FTA) និងការមានចំណែករួមរបស់អង់គ្លេសក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចប៉ាស៊ីហ្វិក (CPTPP) បានជួយឱ្យកាហ្វេវៀតណាមមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារអង់គ្លេស ។

កាលពីខែឧសភា ឆ្នាំ២០២៣ ប្រទេសអង់គ្លេសបាននាំចូលកាហ្វេពីប្រទេសជាង៦០ ក្នុងនោះអង់គ្លេសបាននាំចូលកាហ្វេពីប្រទេសចម្បងៗចំនួន៥ ស្មើជាង១.០០០តោន ។ ហេតុនេះ ប្រទេសវៀតណាមស្ថិតក្នុងលំដាប់ទី១ បន្ទាប់មក គឺប្រទេសប្រេស៊ីល, ហូឡង់, ហុងឌូរ៉ាស និងអេស្ប៉ាញ ។Coffee | Coffee / Tea / Sweets / Spices | Shops | Buy.am

រយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសអង់គ្លេសបាននាំចូលកាហ្វេស្មើជិត២ម៉ឺនតោនពីវៀតណាម ។ ចំណែកតម្លៃនាំចេញរបស់កាហ្វេវៀតណាមទៅកាន់អង់គ្លេស គឺខ្ពស់ជាងតម្លៃនាំចេញទូទៅក្នុងរយៈពេលដូចគ្នារហូតដល់១៣,៧% ។ នៅខែមិថុនា ឆ្នាំ២០២៣ តម្លៃនាំចេញរបស់កាហ្វេវៀតណាមទៅកាន់ទីផ្សារអង់គ្លេស ស្មើនឹង២.៨០២ដុល្លារអាមេរិកក្នុង១តោន កើនឡើង២១,២១% បើធៀបនឹងខែឧសភា ឆ្នាំ២០២៣ ព្រមទាំងកើនឡើង៣៥,២៤% បើធៀបនឹងខែមិថុនា ឆ្នាំ២០២២ ។

អ្នកជំនាញពាណិជ្ជកម្មបញ្ជាក់ថា ទីផ្សារអង់គ្លេសមានការប្រកួតប្រជែងខ្លាំង ដោយសារអង់គ្លេសបាននាំចូលកាហ្វេពីប្រទេសជាច្រើន ។ ដូច្នេះ ដើម្បីរក្សាស្ថិរភាពការនាំចេញកាហ្វេទៅកាន់ទីផ្សារនេះ ឧស្សាហកម្មកាហ្វេវៀតណាមចាំបាច់ត្រូវអនុវត្តតាមការកំណត់ផ្សេងៗឱ្យកាន់តែរឹងមាំ រួមទាំងឈ្វេងយល់ពីចំណង់ចំណូលចិត្តរបស់អតិថិជនអង់គ្លេស ។ លើសពីនេះ ក្រុមហ៊ុនកាហ្វេវៀតណាមគួរតែបង្ហាញផលិតផលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនគុណភាពផលិតផលផងដែរ ។Wholesale Price Vietnam Mixed Arabica – 100% Gaobang Roasted Arabica Coffee  Beans | VietNam Coffee Group

ក្រៅពីនេះ ក្រុមហ៊ុនកាហ្វេនៅវៀតណាមគួរវិនិយោគផលិតកាហ្វេ Arabica មានគុណភាពខ្ពស់នៅតាមតំបន់ដាំដុះកាហ្វេតូចៗ ហើយក្រុមហ៊ុនផ្សេងៗគួរមានសមត្ថភាពត្រួតពិនិត្យ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ លើសពីនេះ ត្រូវវិនិយោគលើទីផ្សារផ្សេងៗដើម្បីឱ្យគេស្គាល់ និងងាយស្រួលចូលទីផ្សារអង់គ្លេស ។

ក្រសួងកសិកម្ម និងការអភិវឌ្ឍជនបទបញ្ជាក់ថា វៀតណាមបាននាំចេញកាហ្វេប្រមាណ១លាន២សែនតោនក្នុងរយៈពេល៨ខែឆ្នាំ២០២៣ ហើយទទួលបានប្រាក់ចំណូលជិត៣ពាន់លានដុល្លារអាមេរិក និងធ្លាក់ចុះ៥,៧% សម្រាប់បរិមាណ ។ ប៉ុន្តែតម្លៃបានកើនឡើង៣២,៣% ដោយសារតម្លៃលក់កើនឡើង ហើយទីផ្សារនាំចេញកាហ្វេដ៏ធំបំផុតរបស់វៀតណាម រួមមាន អាល្លឺម៉ង់, អ៊ីតាលី, អាមេរិក និងជប៉ុន ។

តម្លៃកាហ្វេកើនឡើងនេះ អ្នកជំនាញរំពឹងថា ប្រាក់ចំណូលពីការនាំចេញផលិតផលកាហ្វេអាចកើនឡើងលើសស្ថិតិនៅឆ្នាំ២០២២ ដែលកំណត់ថា នឹងស្មើចំនួន៤ពាន់លានដុល្លារអាមេរិក ៕ ប្រភព ៖ AEC connect