ទន្ទឹមនឹងទទួលបានការគាំទ្រក្នុងខ្សែភាពយន្តខ្នាតធំ ប្រុសលក់ខ្លួន ដែលសហការ៤ប្រទេសចូលគ្នា លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ មួយរូបបាននិយាយទៅកាន់លោក លៀក លីដា ម្ចាស់ផលិតកម្មLD ជូនពរឱ្យសម្រេចមហិច្ឆតាធំសម្រេចបាន១លានដុល្លារស្របពេលផលិតករក្នុងស្រុកមិនទាន់រកបានចំណូលនេះនៅឡើយមានតែរឿងហូលីវូដ និងរឿងប្រទេសជិតខាងដែលសម្រេចបាន១លានដុល្លារក្នុងប្រទេសកម្ពុជា។No photo description available.

នៅលើបណ្តាញសង្គមរបស់លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ដើម្បីកូន» ព្រឹកថ្ងៃទី១៧ វិច្ឆិកា បានបង្ហោះថា«គាប់ជួនគ្នាមែនសូមអបអរ LD ដែលកំពុងរកចំណូលបានល្អនៅអាទិត្យដំបូងហើយមានមហិច្ឆតាចង់បាន box office ១លានដុល្លារតែគាប់ជួនរឿងអ៊ីអ្នកជិតខាងមកបុកពីក្រោយ ហើយមានមហិច្ឆតាធំដូចគ្នាខាងនោះចង់បាន១៤លានដុល្លារ »។
ផលិតកររូបនេះ បានបន្តទៀតថា «អរគុណរោងកុនដែលមិនទំលាក់ ម៉ោងបញ្ចាំងរឿងខ្មែរដែលកំពុងមានពន្លឺរឿងបរទេសពីរដែលរកបានចំណូលនៅស្រុកយើងខ្ទង់លានរួចមកហើយ មួយគឺរឿងហូលីវូដ ពីរគឺរឿងអ៊ីអ្នកជិតខាងបកប្រែខ្មែរនេះឯង ផលិតករក្នុងស្រុក
មិនទាន់មានអ្នករកបានទេ សូមជូនពរ LD សម្រេចមហិច្ឆតានេះចំពោះខ្ញុំសុំឆ្នាំក្រោយក្រែងលោមានវាសនា»។No photo description available.

តាមការបញ្ជាក់របស់លោក លៀក លីដា បានឱ្យដឹងថាការចាក់បញ្ចាំងរឿង ប្រុសលក់ខ្លួន ដែលមានតួល្បីៗក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ វៀតណាម ត្រឹម៤ថ្ងៃដំបូងរកចំណូលបាន៨០០លានរៀល ចាក់បញ្ចាំងដំបូងនៅថ្ងៃទី៩ វិច្ឆិកា ស្មើ២០ភាគរយនៃការផលិត។ លោក លៀក លីដា បានសំណូមពរដល់ទស្សនិកជនជួយគាំទ្រ ដើម្បីសម្រេចបានមហិច្ឆតា ១លានដុល្លារដោយមានគោលបំណងយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសមួយចំនួន ប៉ុន្តែទាមទារឱ្យមានការគាំទ្រក្នុងស្រុកជាមុនសិន មុននឹងសម្រេចគោលដៅបន្តទៀត។

ផលិតកររូបនេះបានឱ្យដឹងទៀតថាហេតុដែលខ្លួនសុខចិត្តចំណាយដើមទុនច្រើនផលិតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy» មានតួសម្តែងល្បីៗ៤ប្រទេសចូលគ្នានេះ ដោយសារតែការស្រលាញ់វិស័យនេះនិងចង់រត់ឱ្យទាន់ប្រទេសជិតខាងរួមទាំងពង្រីកទីផ្សារឱ្យកាន់តែទូលាយនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង៕