មូលហេតុថ្មីនៃការស្លា.ប់របស់មនុស្សសម័យបច្ចុប្បន្នគួរឱ្យបារម្ភ គឺការស្លា.ប់ក្នុងអំឡុងពេលថតរូបសែលហ្វី ជាពិសេស ក្រុមយុវវ័យចូលចិត្តថតរូបនៅទីកន្លែងមានគ្រោះថ្នាក់ ដូចជា នៅមាត់ច្រាំងថ្មចោទ ឬមាត់ជ្រោះ រហូតដល់ធ្លាក់ស្លា.ប់ ។ អ្នកថតរូបនៅតាមទីកន្លែងគ្រោះថ្នាក់ទាំងនេះ មិនចាប់អារម្មណ៍នឹងការបិទស្លាកបម្រាមនោះទេ ដោយសារពួកគេចង់បានរូបថតស្អាតៗយកទៅបង្ហោះក្នុងបណ្តាញសង្គម និងចង់ឱ្យមានអ្នកចុច Like ច្រើន ។The rise in selfie deaths and how to stop them - BBC News

តាមរបាយការណ៍របស់ JMIR ដែលធ្វើការស្រាវជ្រាវផ្នែកសុខភាពលើប្រព័ន្ធឌីជីថលបង្ហាញថា មូលហេតុនៃការស្លា.ប់ដែលគេកំពុងបារម្ភ គឺការស្លា.ប់ពេលកំពុងថតរូបសែលហ្វី ។ រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គេរកឃើញថា មានមនុស្សស្លាប់ដោយសារមូលហេតុនេះកាន់តែច្រើន គឺចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២១ មានអ្នកស្លា.ប់ដោយសារការថតរូបសែលហ្វីនៅទូទាំងពិភពលោក ស្មើរហូតដល់៣៧៩នាក់ ។

របាយការណ៍បង្ហាញថា អ្នកស្លា.ប់ភាគច្រើន គឺជាភ្ញៀវទេសចរដែលព្យាយាមថតរូបនៅតាមទីកន្លែងខ្ពស់ៗ ឬនៅមាត់ជ្រោះ ហើយបានធ្លាក់ស្លា.ប់តែម្តង ។ លើសពីនេះ គឺការស្លា.ប់ដោយសារលង់ទឹក ខណៈពេលពួកគេព្យាយាមថតរូបសែលហ្វីពេលកំពុងលេងទឹកនៅកន្លែងគ្រោះថ្នាក់ ។More than 250 people have died taking selfies in recent years

របាយការណ៍បង្ហាញទៀតថា អ្នកស្លា.ប់ភាគច្រើនមានអាយុប្រមាណ២២ឆ្នាំ ក្នុងចំណោមនោះមានស្ត្រីច្រើនជាងបុរស ។ ពួកគេមិនចាប់អារម្មណ៍ពីការបិទស្លាកគ្រោះថ្នាក់នៅតាមទីកន្លែងនីមួយៗទេ ហើយជារឿយៗ ពួកគេតែងផ្លោះរបងសម្រាប់ការពារមិនឱ្យមនុស្សចូលនៅជិតទីខ្ពស់ ឬមាត់ជ្រោះ ដើម្បីឱ្យពួកគេទទួលបានរូបភាពស្រស់ស្អាតបំផុត ។

Samuel Cornell មកពីសាកលវិទ្យាល័យ New South Wales ជាអ្នកស្រាវជ្រាវលើប្រធានបទ «ការស្លា.ប់ដោយសារថតរូបសែលហ្វី» និយាយថា នេះជាបញ្ហាសុខភាពសាធារណៈដ៏ធំលំដាប់ពិភពលោក ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងក្នុងសម័យប្រើប្រាស់បណ្តាញសង្គម ។ មនុស្សគ្រប់គ្នាចង់ថតរូបឱ្យបានស្អាត ឡូយឆាយ និងយកទៅបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន ហើយបើរូបនោះមើលទៅគួរឱ្យខ្លាច និងរំភើប នឹងកាន់តែមានអ្នកចុច Like ច្រើន ទើបធ្វើឱ្យមនុស្សសម័យនេះ ជាពិសេស យុវវ័យចូលចិត្តថតរូបដោយមិនបានគិតដល់គ្រោះថ្នាក់ ។Selfie accidents are on the rise again around the world - GulfToday

អ្នកស្រាវជ្រាវណែនាំថា ចាំបាច់ត្រូវកំណត់តំបន់ហាមថតរូប ឬហាមថតរូបសែលហ្វីជាដាច់ខាតនៅទីកន្លែងមានគ្រោះថ្នាក់ ។ លើសពីនេះ ត្រូវមានការសាងសង់របងឱ្យរឹងមាំជាងមុន ឬមានសន្តិសុខជួយការពារសុវត្ថិភាពនៅតាមទីកន្លែងគ្រោះថ្នាក់ ។ បើអនុវត្តតាមចំណុចទាំងនេះ វានឹងអាចជួយកាត់បន្ថយចំនួនអ្នកស្លា.ប់ដោយសារការថតរូបសែលហ្វីបានខ្លះ ៕ ប្រភព ៖ nation