ប្រទេសប្រេស៊ីល ៖ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីលបានចេញសេចក្តីប្រកាសអាសន្នអំពីអាកាសធាតុក្តៅខ្លាំងបំផុត និងស្ថិតក្នុងកម្រិតគ្រោះថ្នាក់នៅតំបន់ជាងពាក់កណ្តាលប្រទេស ក្រោយពីប្រេស៊ីលបានប្រឈមនឹងរលកកំដៅលើកទី៤ នៅឆ្នាំ២០២៣ ។ ការិយាល័យឧតុនិយមរាយការណ៍ថា សីតុណ្ហភាពក្នុងប្រទេសនេះបានកើនឡើងរហូតដល់៥៨.៥អង្សារសេ ។

ពលរដ្ឋប្រេស៊ីលបាននាំគ្នាទៅកាន់តំបន់ឆ្នេរសមុទ្រនៅទីក្រុង Rio de Janeiro កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីស្រូបយកបរិយាកាសនៅឆ្នេរសមុទ្រ និងកាត់បន្ថយកំដៅដោយសារអាកាសធាតុក្តៅខ្លាំង ។ នៅឆ្នាំ២០២៣ នេះ ប្រទេសប្រេស៊ីលបានប្រឈមមុខនឹងរលកកំដៅចំនួន៤លើកហើយ ។It's not yet summer in Brazil, but a dangerous heat wave is sweeping the  country - ABC News

ការិយាល័យឧតុនិយមប្រេស៊ីលបានប្រកាសទៅកាន់ពលរដ្ឋអំពីរលកកំដៅក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង គិតចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់ជាងពាក់កណ្តាលប្រទេសរបស់ប្រេស៊ីល រួមទាំងទីក្រុង Rio de Janeiro ផងដែរ ។ ចំពោះមូលហេតុបណ្តាលឱ្យអាកាសធាតុនៅប្រេស៊ីលកាន់តែក្តៅខ្លាំងបែបនេះ ដោយសារមានបាតុភូតអេលនីណូ និងបញ្ហាឡើងកំដៅផែនដី ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធផ្តល់ដំណឹងពីអាកាសធាតុនៅទីក្រុង Rio de Janeiro បញ្ជាក់ថា សីតុណ្ហភាពបានកើនឡើងរហូតដល់៥៨.៥អង្សារសេ ។ វាជាសីតុណ្ហភាពខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំនៅប្រទេសនេះ បើគិតចាប់តាំងពីឆ្នាំ២០១៤ មក ។Climate change drove deadly winter heat wave in South America, study says |  Reuters

ចំណែកប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលដាស់តឿនថា សីតុណ្ហភាពអាចកើនឡើង១៣អង្សារសេទៀត និងលើសសីតុណ្ហភាពជាមធ្យមក្នុងរដូវកាលនេះ ។ ការិយាល័យឧតុនិយមដាស់តឿនទៀតថា ប្រទេសប្រេស៊ីលត្រូវប្រឈមនឹងរលកកំដៅ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕Record heatwave in Midwest and south Brazil, with warning of hyperthermia  risk — MercoPress ប្រភព ៖ TNN World