ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានលើកឡើងអំពីការត្រៀមផែនការទុក ប្រសិនបើគម្រោងខ្ចីប្រាក់ចំនួន៥សែនលានបាតរបស់គណបក្សភឿថៃ មិនទទួលបានការយល់ព្រមពីការិយាល័យក្រុមប្រឹក្សារដ្ឋ (Office of The Council of State) ទេនោះ ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា មិនមែនមានតែគណបក្សភឿថៃនោះទេដែលបារម្ភ ប៉ុន្តែគ្រប់គ្នាបារម្ភថា តើគោលនយោបាយនេះនឹងទៅជាយ៉ាងណា? ជាពិសេស ពលរដ្ឋរស់នៅតាមខេត្ត និងបញ្ហាផលិតផលក្នុងស្រុកសរុប (GDP) មិនបានកើនឡើងយូរមកហើយ ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា លោកធ្លាប់បាននិយាយរួចហើយថា ប្រទេសថៃកំពុងមានវិបត្តិសេដ្ឋកិច្ច ហើយប្រទេសថៃចាំបាច់ត្រូវជំរុញសេដ្ឋកិច្ច ដោយគោលនយោបាយការផ្តល់ប្រាក់ចំនួន១ម៉ឺនបាតឱ្យពលរដ្ឋ តាមរយៈគម្រោង «Digital Wallet» ។ លោកមានទំនុកចិត្តថា វាជាគោលនយោបាយដ៏សំខាន់មួយសម្រាប់ជួយជំរុញសេដ្ឋកិច្ចថៃ ។Thai senators split over Srettha's PM bid - Khmer Times

ចំណែកករណីលោក Chaithawat Tulathon មេដឹកនាំគណបក្សកាវក្លៃ មិនបានប្រឆាំងនឹងគោលនយោបាយផ្តល់ប្រាក់ឱ្យពលរដ្ឋម្នាក់១ម៉ឺនបាត ប៉ុន្តែមេដឹកនាំគណបក្សកាវក្លៃលើកឡើងថា ប្រសិនបើរដ្ឋាភិបាលដំណើរការគម្រោងនេះបន្តទៀត គួរតែរៀបចំផែនការទុក លោក សេដ្ឋា ថាវីស៊ីន បញ្ជាក់ថា លោកមិនចង់ប្រាប់ថា មានផែនការបម្រុងទុកអ្វីខ្លះទេ ប៉ុន្តែយើងបំពេញការងារដោយអនុវត្តតាមវិធានការជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ។Top 10 Things to Do in Bangkok, Thailand

លោកនាយករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ន យើងផ្តោតលើការចែកប្រាក់ឱ្យពលរដ្ឋ តាមរយៈគម្រោង «Digital Wallet» ។ កន្លងមក រដ្ឋាភិបាលបានបង្ហាញពីគោលជំហរច្បាស់លាស់ដើម្បីជំរុញសេដ្ឋកិច្ច និងមានដំណាក់កាលច្បាស់លាស់ ព្រមទាំងរង់ចាំស្តាប់មតិយោបល់របស់ការិយាល័យក្រុមប្រឹក្សារដ្ឋ បន្ទាប់មក យើងនឹងស្នើសុំការអនុម័តពីរដ្ឋសភា ។Thailand's Reopening Plan | ThaiEmbassy.com

រីឯករណីដែលគណបក្សកាវក្លៃសង្ឃឹមថា ចង់ឱ្យរដ្ឋាភិបាលត្រួតពិនិត្យដោយមិនលម្អៀងនោះ លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា គ្មានការលម្អៀងទេ ហើយលោកសូមបញ្ជាក់ថា នឹងទទួលយកការផ្តល់មតិយោបល់ទាំងអស់ ហើយបើមានអ្វីកើតឡើង យើងនឹងអាចដោះស្រាយបាន ។ លោកជឿជាក់ថា គម្រោង «Digital Wallet» មានភាពច្បាស់លាស់ និងស្តាប់យោបល់ពីគ្រប់ភាគី ហើយក៏សូមអរគុណនូវបំណងល្អរបស់គណបក្សកាវក្លៃផងដែរ ៕ ប្រភព ៖ beartai BRIEF