ប្រទេសឡាវ ៖ លោក Khamjan Wongposi រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគប្រទេសឡាវបានរាយការណ៍ក្នុងកិច្ចប្រជុំទូទៅ លើកទី៦ របស់រដ្ឋសភានីតិកាលទី៩ អំពីប្រធានបទ «ការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រចាំឆ្នាំ២០២៣ និងត្រៀមផែនការទិសដៅសម្រាប់ឆ្នាំ២០២៤» ថា ការរីកចម្រើនយ៉ាងរឹងមាំក្នុងផ្នែកសេវាកម្ម នៅតែជាកត្តាសំខាន់ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ឡាវនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ។ ប្រទេសឡាវរំពឹងថា សេដ្ឋកិច្ចឡាវនឹងស្មើ៤,២% នៅឆ្នាំ២០២៣ និងស្មើ៤,៥% នៅឆ្នាំ២០២៤ ។Vientiane Capital plans for the development of a Smart City project - Asia  Property Awards

ទោះយ៉ាងណា អត្រាការរីកលូតលាស់ដែលប្រទេសឡាវរំពឹងទុកថា ស្មើនឹង៤,២% គឺទាបជាងគោលដៅដែលឡាវបានកំណត់ស្មើរហូតដល់៤,៥% ក្នុងផែនការអភិវឌ្ឍប្រចាំឆ្នាំ២០២៣ ។ ការកើនឡើងនៃថ្លៃដើមផលិតកម្ម និងគ្រោះរាំងស្ងួត បានប៉ះពាល់ដល់ការផលិតថាមពលវារីអគ្គិសនី ដែលជាកត្តាសំខាន់ធ្វើឱ្យអត្រាការលូតលាស់ធ្លាក់ចុះនៅឆ្នាំ២០២៣ ។Ten incredible facts about Laos

ចំណែកអាជីវកម្មលក់ដុំ និងលក់រាយ ការដឹកជញ្ជូន និងសេវាកម្មពាក់ព័ន្ធជាមួយវិស័យទេសចរណ៍ប្រទេសឡាវ គឺចាត់ទុកថា ជាអាជីវកម្មមានដំណើរការល្អបំផុត ។ វិស័យនេះបានកើនឡើង៥,៦% និងមានភាពលេចធ្លោបំផុតទាក់ទងនឹងការរួមចំណែកជាមួយផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង៣៧,២% ។ បន្ទាប់មក គឺផ្នែកពន្ធ និងគយ, ឧស្សាហកម្ម រួមទាំងកសិកម្ម និងព្រៃឈើ បានកើនឡើង៣,៩%, ៣,៥% និង៣,៤% តាមលំដាប់ ។Laos named among breathtaking travel destinations for 2023: National  Geographic | World | Vietnam+ (VietnamPlus)

លោក Khamjan Wongposi រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគឡាវបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការរក្សាស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីឱ្យមានទំនុកចិត្តលើការងារសំខាន់ៗដែលប្រទេសឡាវនឹងទទួលបានជោគជ័យ និងជំរុញផ្នែកសេវាកម្មឱ្យសម្រេចតាមគោលដៅការលូតលាស់នៅឆ្នាំ២០២៤ ផងដែរ ។What to Know Before You Go to Laos

នៅឆ្នាំ២០២៤ ប្រទេសឡាវរំពឹងថា ផ្នែកឧស្សាហកម្មនឹងកើនឡើងខ្ពស់បំផុតរហូតដល់៥% បន្ទាប់មក គឺផ្នែកសេវាកម្មនឹងកើនឡើង៤,៨%, ផ្នែកពន្ធ និងគយ នឹងកើនឡើង៣,៩% ហើយផ្នែកកសិកម្មនឹងកើនឡើង២,៦% ខណៈពលរដ្ឋឡាវម្នាក់មានប្រាក់ចំណូលជាមធ្យមចំនួន១.៧៨៧ដុល្លារអាមេរិកក្នុង១ឆ្នាំ ។

ក្រៅពីនេះ រដ្ឋាភិបាលឡាវបានប្រកាសពីគោលដៅថា នឹងកាត់បន្ថយអត្រាអតិផរណានៅឆ្នាំ២០២៤ ក្រោយពីអត្រាអតិផរណាមានកម្រិតខ្ពស់បំផុតអស់រយៈពេលជាច្រើនឆ្នាំ ។ អត្រាអតិផរណាបច្ចុប្បន្ន មាននិន្នាការធ្លាក់ចុះពី៤១,២៦% នៅខែកុម្ភៈ មកស្មើត្រឹមតែ២៥,៦៩% នៅខែកញ្ញា ឆ្នាំ២០២៣ ៕ ប្រភព ៖ AEC connect