ស្របពេលក្នុងថ្ងៃប្រគំតន្រ្តីដ៏ធំរបស់ខ្លួនស្រាប់តែតារាចម្រៀង ជី ដេវីត បែរជាបង្ហោះសារសូមទោសនៅលើបណ្តាញសង្គមរបស់ខ្លួនទៅវិញដែលធ្វើឱ្យមានការងឿងឆ្ងល់មិនតិចនោះទេហើយនៅក្នុងពេលប្រគំតន្រ្តីលោកក៏បានស្រក់ទឹកភ្នែកដូចគ្នា។ ខណៈលោកបានលើកឡើងថាដោយសារបញ្ហាសុខភាពដោយមិនមានការព្រៀងទុកទើបធ្វើឱ្យមានភាពរអាក់រអួលបន្តិចក្នុងការបកស្រាយបទចម្រៀងជូនហ្វេនៗ។May be an image of 1 person and text

នាយប់ថ្ងៃទី១២ ខែវិច្ឆិកា មហោស្រពតន្រ្តីដ៏ធំរបស់តារាចម្រៀងឯករាជ្យ ជី ដេវីត បានបញ្ចេញនូវអនុភាពដ៏អស្ចារ្យជាមួយតារាជាតិនិងអន្តរជាតិជាច្រើនរូបក្រោមការចូលរួមផ្ទាល់ពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករនៅទីតាំងOCIC និងបណ្តាអ្នកគាំទ្រជាច្រើនម៉ឺននាក់ទស្សនានៅគេហដ្ឋាន។ ទោះយ៉ាងណាថ្ងៃដ៏ពិសេសនេះនៅលើបណ្តាញសង្គមរបស់លោកជី ដេវីត បង្ហោះសារទាំងយប់ជាមួយពាក្យថា «ខ្ញុំសុំទោស»។ មិនត្រឹមតែបង្ហោះសារទេនៅអំឡុងពេលសម្តែង ជី ដេវីត ក៏ស្រក់ទឹកភ្នែកសូមទោសបណ្តាប្រិយមិត្តដូចគ្នាដែលខ្លួនធ្វើមិនបានល្អ។May be an image of 1 person and text

បញ្ហានេះបានកើតឡើងក្រោយពេលលោក ជី ដេវីត ច្រៀងសុខៗស្រាប់តែស្ងាត់បាត់សំឡេងមិនអាចបន្តទៅមុខរ៉េបលែងកើត ខណៈលោកក៏មិននឹកស្មានដូចគ្នាដែលមានបញ្ហាសំឡេងដោយមិនមានការព្រៀងទុកបែបនេះ។ ជី ដេវីត បានសំពះសូមទោសអ្នកគាំទ្រ និងខ្សឹកខ្សួលដោយទឹកភ្នែកព្រោះការតាំងចិត្តរបស់លោកនឹងធ្វើឱ្យបានល្អប៉ុន្តែបែរជាមានបញ្ហាទៅវិញ។ ទោះបីជាយ៉ាងនេះក្តី ជី ដេវីត បានប្តេជ្ញាចិត្តធ្វើឱ្យអស់ពីលទ្ធភាពរបស់ខ្លួនដោយខិតខំបកស្រាយបទចម្រៀងសប្បាយជាមួយហ្វេនរហូតដល់២១បទ និងបញ្ចប់កម្មវិធីដោយការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាត។May be an image of 1 person, lighting, crowd and textការសូមទោសរបស់ ជី ដេវីត នេះដែរអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិដែរថា តារាចម្រៀងរូបនេះធ្វើបានល្អហើយមិនបាច់សូមទោសហ្វេននោះទេ ព្រោះការច្រៀង២១បទមិនមែនមានភាពងាយស្រួលនោះទេខណៈអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍មោទនភាពដល់សិល្បកររូបនេះយ៉ាងខ្លាំង។

បន្ថែមពីលើនេះដែរ ជី ដេវីត ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា ទំហំចិត្តដ៏មហិមារបស់អ្នកទើបធ្វើឱ្យលោកមានដង្ហើមបន្តនៅលើវិថីនេះ ទោះជាលោកធ្វើមិនបានពេញលេញតែក៏ជាជោគជ័យដ៏អស្ចារ្យមួយទៀតនៅក្នុងវិស័យនេះ បុរសម្នាក់នេះសន្យានឹងនាំមកនូវរសជាតិពិសេសបន្ថែមទៀតនាពេលខាងមុខ ពួកយើងអាចនិយាយយ៉ាងពេញលេញបានថានេះជាបទពិសោធន៍នៃការប្រគំតន្រ្តីដ៏អស្ចារ្យមួយ៕May be an image of fire, crowd, fireworks and text