ថ្មីៗនេះមានករណីនារីជនជាតិម្នាក់ បានបង្ហោះវីដេអូនៅប្រាសាទអង្គរវត្ត ដោយបានប្រើប្រាស់សម្លៀកបំពាក់បែបថៃ និងថែមទាំងប្រើប្រាស់រូបស្តេចថៃនៅក្នុងវីដេអូនោះផងដែរ ដែលធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្ទុះប្រតិកម្មជាខ្លាំង នឹងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZ7E-MSmX10hZhR1qe4MGGK54POTSSDjnnnMdyOrDst-arAad8Ve9-7lI7s368qtKbMDGZavWI8TPUG8EVQaxKzJUlEEJeuOk0AmPGaqr9hQGraYA2ToL5gnIFTbHdIF6CUo1I-fbix1aUSfPI5OkUE6fSFH1RX3IoMqlGck7wNgFa9lh17lMIBlcwdg/s541/Screenshot%202023-11-11%20145831.pngទាក់ទងនឹងករណីនេះ អាជ្ញាធរជាតិអប្សរា បានចេញលិខិតបកស្រាយដោយមានខ្លឹមសារដូចខាងក្រោម៖

១- កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣. ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួនដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារ ទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ ទូរសព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំង ក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសម្លេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ ក្នុងគោលបំណងមិនល្អ។

២ – ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំ ក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើងជាយថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត។

៣- អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិ ទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណ៏អវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួង ព្រលឹងរបស់ជាតិ៕

May be an image of text