Anne Jakapong ម្ចាស់កម្មវិធី Miss Universe ដែលជាស្រ្តីកែភេទជនជាតិថៃបានដាក់ពាក្យក្ស័យធនបន្ទាប់ពីទិញកម្មវិធីនេះប្រមាណ១ឆ្នាំក្នុងតម្លៃ ២០លានដុល្លារ។ ដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញាស្របពេលកម្មវិធីនេះកំពុងប្រកួតនៅ El Salvador។Miss Universe Owner Files For Bankruptcy In Thailand

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ វិចិ្ឆកា នេះបានឱ្យដឹងថា ក្រុមហ៊ុន JKN Global Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកម្មសិទ្ធិរបស់សេដ្ឋិនីជនជាតិថៃ Anne Jakapong និងជាម្ចាស់កម្មវិធីប្រកួតបវរកញ្ញាចក្រវាល (Miss Universe)បាននិយាយថាខ្លួននឹងព្យាយាមដោះស្រាយ “បញ្ហាសាច់ប្រាក់និងកំពុងស្វែងរកការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

ក្នុងសេចក្តីថ្លែងការណ៍របស់ JKN បាននិយាយថា “ក្រុមហ៊ុនអាចបន្តប្រតិបត្តិការរបស់ខ្លួនខណៈពេលដែលស្ថិតនៅក្រោមផែនការស្តារនីតិសម្បទា” ។ ការផ្តល់មូលនិធិសម្រាប់កិច្ចព្រមព្រៀងនេះត្រូវបានលើកឡើងតាមរយៈមូលបត្របំណុល ប៉ុន្តែក្រុមហ៊ុនបានខកខានថ្ងៃផុតកំណត់នៃការសងវិញប្រហែល ១២ លានដុល្លារដែលនឹងត្រូវដល់តាំងពីថ្ងៃទី១ ខែកញ្ញា ខណៈកាលពីឆ្នាំ២០២២ តម្លៃភាគហ៊ុនរបស់ JKN បានធ្លាក់ចុះជាង ៨០% ។Miss Universe 2023 will be held in El Salvador: Nayib Bukele – CONAN Daily

ប្រភពដដែលបានបញ្ជាក់ថា តុលាការក្ស័យធនថៃបានកំណត់ថ្ងៃបើកសវនាការលើញត្តិសម្រាប់ការស្តារអាជីវកម្មឡើងវិញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

ក្រោមកម្មសិទ្ធិរបស់ JKN ការប្រកួត Miss Universe បានអនុញ្ញាតឱ្យស្រ្តីជាម្តាយ និងស្ត្រីដែលរៀបការ និងស្រ្តីកែភេទ អាចចូលរួមក្នុងការប្រលងចាប់ពីឆ្នាំ២០២៣នេះ។ ទម្រង់ដែលបានកែសម្រួលនេះក៏នឹងបង្ហាញស្ត្រីកែភេទយ៉ាងតិចពីរនាក់ជាលើកដំបូងផងដែរ ក្នុងការប្រកួត Miss Universe បន្ទាប់ពី បវរកញ្ញាព័រទុយហ្គាល់ និងហូឡង់បានឈ្នះមកុដ។Anne Jakkaphong Jakrajutatip at Miss Universe | | nola.com

គួរបញ្ជាក់ថាកម្មវិធី Miss Universe ដែលមានប្រវត្តិរយៈពេល៧ទសវត្សរ៍នេះត្រូវបានចាក់ផ្សាយក្នុងប្រទេសជាង ១៦៥ ហើយអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ធ្លាប់
គ្រប់គ្រងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៥ ផងដែរ៕