នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ ជាថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនពីររូបសម្តែងការខកចិត្ត ដោយមិនបានចូលមណ្ឌលប្រឡង ក្រោយមកដល់មណ្ឌលយឺត៣០នាទី។

យោងតាមការបង្ហោះរបស់គណនីហ្វេកប៊ុកឈ្មោះ Be Vorawat Big Bike SHOP បានឱ្យដឹងថា៖”អាណិតណាស់មកយឺតពេលតែ30នាទី ត្រូវ គ្រូអត់អោយចូលប្រឡងខ្ញុំនាំគ្នាទៅជួយសុំដែរ.. តែ នៅតែមិនអាចសុំបាន មិនដឹងជាឳពុកម្តាយខកចិត្តប៉ុនណា ទេខំរៀនអស់រយះ 12 ឆ្នាំ ប្រែគ្មានន័យ ព្រោះមិនបាន ចូលប្រលង (មូលហេតុមកយឺត ដោយសារ: ផ្ទះនៅដំបន់ដាច់ស្រយាលឆ្ងាយហើយបែកកង់ម៉ូតូ)។

ជុំវិញករណីនេះ ម្ចាស់គណនីហ្វេកប៊ុក មិនបានបញ្ជាក់ថាបេក្ខជននេះ ត្រូវប្រឡងនៅមណ្ឌលណានោះទេ៕May be an image of 2 people and text