ការចតរថយន្តនៅក្រោមដើមឈើគឺជារឿងដែលមនុស្សភាគច្រើនតែងតែធ្វើ ព្រោះគិតថាការធ្វើបែបនេះនឹងផ្តល់នូវម្លប់ត្រជាក់សម្រាប់យានយន្តរបស់យើង ក៏ដូចជាជួយការពាររថយន្តមិនឱ្យត្រូវពន្លឺថ្ងៃ។ ប៉ុន្តែតាមពិតទៅការចតរថយន្តនៅក្រោមដើមឈើអាចមានគ្រោះថ្នាក់ និងផលអវិជ្ជមានជាច្រើនដូចជា៖

១.ក្លិនមិនល្អ៖ ដើមឈើខ្លះមានក្លិនមិនល្អ ដូចជាដើមកៅស៊ូ ឬដើមស្វាយជាដើម ដូច្នេះការបើឡានចតនៅក្រោមដើមឈើទាំងនេះយូរៗទៅ អាចនឹងបណ្តាលឱ្យមានក្លិនមិនល្អចូលក្នុងឡាន។ហេតុផលដែលអ្នកមិនគួរចតឡាននៅក្រោមដើមឈើ ដើម្បីគេចពីព្រះអាទិត្យ

២.មានសំណើម៖ ដើមឈើទាំងអស់សុទ្ធតែមានសំណើម ដែលសំណើមនេះអាចបណ្តាលឱ្យថ្នាំលាបរថយន្តស្រអាប់ មើលទៅកខ្វក់ និងឆាប់ចាស់។

៣.ជ្រុះផ្លែឈើលើឡាន៖ ពិតណាស់ ការចតរថយន្តនៅក្រោមដើមឈើអាចប្រឈមនឹងគ្រោះថ្នាក់ដូចជាជ្រុះផ្លែឈើលើរថយន្ត ដែលបណ្តាលឱ្យខូចខាតរថយន្ត ឬប្រឡាក់តួរថយន្តជាដើម។Raining Leaves on Car! Don't park under trees lol - YouTube

៤.លាមកបក្សី៖ ការចតឡាននៅក្រោដើមឈើអាចធ្វើឱ្យរថយន្តមានស្នាមប្រឡាក់ដោយសារលាមកបក្សី ដូច្នេះប្រសិនបើអ្នកមិនបានលាងសម្អាតវាឱ្យស្អាតទេនោះ វានឹងក្លាយជាស្នាមប្រឡាក់ជ្រៅ ដែលពិបាកក្នុងការជូតចេញ។

៥.មានសត្វល្មូន៖ ដើមឈើជាជម្រករបស់សត្វល្មូនដូចជា ពស់ កណ្តុរ កន្លាតជាដើម ប្រសិនបើអ្នកចតរថយន្តនៅក្រោមដើមឈើរយៈពេលយូរ សត្វទាំងនេះអាចនឹងស្នាក់នៅក្នុងយានជំនិះអ្នកបាន។Dirty cars due to Coronavirus lockdown - Overdrive

ទោះបីជាការចតរថយន្តនៅក្រោមដើមឈើមានអត្ថប្រយោជន៍ក្នុងការជួយបិទបាំងពន្លឺព្រះអាទិត្យក៏ដោយ ក៏វាមានគ្រោះថ្នាក់ ឬផលអវិជ្ជមានជាច្រើនផងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់ជៀសវាងគ្រោះថ្នាក់ ឬផលប៉ះពាល់អវិជ្ជមានទាំងនេះ ជម្រើសល្អនោះ គឺអ្នកអាចជ្រើសរើសកន្លែងចតឡានដែលមានដំបូលឬរចនាសម្ព័ន្ធផ្សេងទៀតដែលអាចការពាររថយន្តរបស់អ្នកពីពន្លឺព្រះអាទិត្យ និងភ្លៀង ជំនួសឱ្យការចតនៅក្រោមដើមឈើ៕How dangerous is driving a dirty car – Everything you need to know