ជៀវជ័ន៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ខែតុលាឆ្នាំ២០២៣នេះ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ័របានរាយយការណ៍ថា ចិនបានបញ្ជូនអាកាសយានិកផ្សេងទៀតទៅកាន់ស្ថាននីយដែនអាកាស Tiangong ដែលត្រូវជាបេសកម្មចុងក្រោយគេបង្អស់នៅក្នុងការតាមដាននិងសិក្សាពីលំហអាកាស មុនគ្រោងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទឲ្យបាននៅឆ្នាំ២០៣០។China's 12th manned space flight carrying Shenzhou 17 crew for 6-month  mission docks at Tiangong space station | South China Morning Post

យាន្ត Shenzhou ជំនាន់ទី17 បានកំណត់ការបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ភាគពាយព្យនៃប្រទេសចិន វេលាម៉ោង ១១:១៤នាទី ដោយបានបញ្ជូនអាកាសយានិកចំនួន៣នាក់ ថែមទាំងជាអាកាសយានិកវ័យក្មេងជាងគេផងដែរតាំងពីបានចាប់ផ្តើមធ្វើប្រតិបត្តិការនៅស្ថានីយអាវកាសកន្លងមក ដែលពួកគេមានអាយុជាមធ្យម៣៨ឆ្នាំ។ បន្ទាប់ពីរ៉ូកែតបានបាញ់ឡើងទៅលើអាកាសរយៈពេល៥នាទី ក្រុមមន្រ្តីរៀបចំកម្មវិធីអាវកាសក៏បានប្រកាសថា ការបាញ់បង្ហោះនោះគឺទទួលបានជោគជ័យទាំងស្រុងហើយ។Shenzhou-17 Crew Launches to Tiangong Space Station - NASASpaceFlight.com

នាវិកជំនាន់មុនរបស់យាន្ត Shenzhou ជំនាន់ទី១៦ ដែលបានធ្វើដំណើរទៅកាន់ស្ថានីយ Tiangong អស់រយៈពេល៦ខែនោះក៏បានធ្វើការរៀបចំទទួលក្រុមនាវិកទាំងបីនាក់ផងដែរមុនពួកគេត្រឡប់មកកាន់ភពផែនដីវិញនៅសប្តាហ៍ក្រោយដែលត្រូវនឹងថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣នេះ។Shenzhou-17 launch - YouTube

លោក Li Xiqiang នាយករងទីភ្នាក់ងារអាវកាសចិនបាននិយាយកាលពីថ្ងៃពុធថា ការបាញ់បង្ហោះបញ្ជូននាវិកទៅដែនអាកាស លើកនេះគឺបានធ្វើឡើងនៅក្នុងគោលបំណង អនុវត្តនូវវិទ្យាសាស្រ្តអវកាសនៅក្នុងគន្លងនីមួយៗ ការសាកល្បងផ្សេងៗក៏ដូចជាមានការពិសោធន៍ថ្មីៗទៅលើគន្លងនោះផងដែរ។China's Shenzhou-17 mission completes final rehearsal, ready to launch -  CGTN

គួរបញ្ជាក់ផងដែរថា ផែនការចិនដែលគេហៅថា «សុបិនក្នុងលំហអាកាស Space Dream» នេះបានដាក់ឲ្យដំណើរការក្រោមទស្សនៈវិស័យដ៏វៃឆ្លាតរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីង។ ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចដ៏ធំទី២របស់ពិភពលោកនេះ បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិកដើម្បីអាចមានឪកាសគ្របគ្រងដែនអាវកាសដោយក្រុមយោធារបស់ខ្លួនផ្ទាល់ និងធ្វើយ៉ាងណាឲ្យតាមទាន់ឬលើសអាមេរិកនិងរុស្សី។ ប្រទេសចិនមានបំណងបញ្ចូនបេសកម្មយាន្តអាវកាសរបស់ខ្លួនទៅកាន់ឋានព្រះចន្ទឲ្យបានក្នុងឆ្នាំ២០៣០និងសាងសង់មូលដ្ឋានរបស់ខ្លួននៅទីនោះផងដែរ។ ប្រទេសចិនក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា «ផែនការនាំយកប្រជាជនចិនទៅរស់នៅលើភពព្រះចន្ទនៅឆ្នាំ២០៣០នេះនឹងត្រូវបានសម្រេចដូចការជាគ្រោងទុកយ៉ាងពិតប្រាកដ»។CAN News