ក្រោយពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវស្ពានកោះពេជ្យ ឆ្លងទៅកោះនរា បានធ្វើឱ្យប្រជាជនមួយចំនួននាំគ្នាសម្រុកទៅលេងខ្លាំង ជាពិសេសទៅអង្គុយស្រូបយកខ្យល់អាកាស នៅ “ឧទ្យាននរា” តែម្តង។មហាសេដ្ឋីអចលនទ្រព្យ ពុង ឃាវសែ ៖  ការបោះទុនវិនិយោគក្នុងវិស័យសំណង់មិនព្រួយបារម្ភឡើយ ! — Cambonomist“ឧទ្យាននរា មានទីតាំងស្ថិតនៅក្នុងទីក្រុងនរា ក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC)។

អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកវិនិយោគដ៏មានឥទ្ធិពលនិងរឹងមាំបំផុតអស់រយៈពេលជាច្រើនទសវត្ស មិនថានៅក្នុងពិភពជំនួញនៅកម្ពុជាក៏ដូចជាក្រៅប្រទេស។អ្នកឧកញ៉ា គឺជាម្ចាស់ជំនួញជាច្រើននៅកម្ពុជាដែលមានដូចជា៖
• ជាអគ្គនាយកធនាគារ កាណាឌីយ៉ា
• អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)
• បោះទុនវិនិយោគទៅលើទីក្រុងរណបកោះពេជ្រ
• បោះទុនវិនិយោគទៅលើទីក្រុងរណបជ្រោយចង្វារ
• វិនិយោគទៅលើ បុរីទន្លេបាសាក់ បុរីចម្ការមន បុរីវរជន អូឡាំព្យាស៊ីធី ជាដើម។

ស្ពានថ្មីគម្រោងសាងសង់ដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ចំណាយថវិកាប្រមាណ ៣៨លានដុល្លារអាមេរិក បានធ្វើពិធីតភ្ជាប់ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ និងបានបើកដំណើរការឱ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣៕