តារាសម្តែង និងជាពិធីការិនីប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់និរ័ត្ន និងគូស្នេហ៍លោក ឌី ពេជ្រ នឹងចូលរោងការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខណៈនៅថ្ងៃទី២៧ ខែតុលា ស្អែកនេះឪពុកម្តាយខាងប្រុសនឹងទៅចូលស្តីដណ្តឹងខាងស្រីតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នេះបើតាមការបញ្ជាក់របស់ សម្តេច តេជោហ៊ុនសែន នៅលើបណ្តាញសង្គម ខណៈសាមីខ្លួនទាំងពីរក៏យល់ព្រមតាមការផ្សំផ្គុំរបស់សម្តេចផងដែរ។May be an image of 2 people, dais and text that says 'SHS MEDIA'

អតីតនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា « ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ កូនប្រុស ឌី ពេជ្រ និងកូនស្រីហ៊ិន ចាន់និរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាម
ប្រពៃណី។ ថ្ងៃស្អែក២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។
ថ្ងៃ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាងនិងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹកនិងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»។May be an image of 2 people and batik-print clothing

លោក ឌី ពេជ្រ គឺជាសហគ្រិនម្នាក់និងជាបុរសពោះម៉ាយកូន១ ចំណែកឯកញ្ញា ហ៊ិន ចាន់និរ័ត្ន វិញគឺជាអតីតជ័យលាភីលេខ១ ក្នុងការប្រលង Freshie Girl ជំនាន់ទី៦ មានទាំងសម្រស់ស្រស់ស្អាតសមត្ថភាពក៏មាន ពិធីការិនីរូបនេះជោគជ័យខ្លាំងលើអាជីពសិល្បៈ ខណៈពេលនេះជីវិតគូក៏ស្រស់បំព្រងទៀត។May be an image of 2 people and text

ដំណឹងនៃការចូលរោងការរបស់កញ្ញា ហ៊ិន ចាន់និរ័ត្ន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានការបង្ហោះចូលរួមអបអរសាទរដំណឹងមង្គលនេះយ៉ាងច្រើនពីសំណាក់ហ្វេនៗនិងមិត្តរួមអាជីពសិល្បៈរបស់នាង៕May be an image of 2 people and text