ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញតួលេខការនាំចេញទំនិញសំខាន់ៗរបស់ប្រទេសថៃ នៅខែកញ្ញា ឆ្នាំ២០២៣ ថា ការនាំចេញបានកើនឡើង២,១% ហើយវាកើនឡើងជាបន្តបន្ទាប់សម្រាប់ខែទី២ ជាប់ៗគ្នា ដែលស្មើនឹងទឹកប្រាក់២៥.៤៧៦លានដុល្លារអាមេរិក ឬស្មើ៨៨៨.៦៦៦លានបាត ។ កំណើននេះបានធ្វើឱ្យការនាំចេញទំនិញរបស់ថៃក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ ស្មើនឹង២១៣.០៦៩លានដុល្លារអាមេរិក ។Plexus Expands Presence in Asia with New Manufacturing Facility in Thailand  - EE Times Asia

ទំនិញសំខាន់ៗចំនួន១០មុខរបស់ថៃ ដែលបាននាំចេញក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ រួមមាន ៖
១-ឧបករណ៍អេឡិចត្រូនិក តម្លៃការនាំចេញស្មើនឹង ៣៤.២៥៨ លានដុល្លារអាមេរិក
២-យានជំនិះ និងគ្រឿងបន្លាស់ តម្លៃការនាំចេញស្មើនឹង ២៩.៩៦៣ លានដុល្លារអាមេរិក
៣-សម្ភារៈអគ្គិសនី តម្លៃការនាំចេញស្មើនឹង ២២.១៩៩ លានដុល្លារអាមេរិក
៤-ត្បូង និងគ្រឿងអលង្ការ តម្លៃការនាំចេញស្មើនឹង ១១.២៧៨ លានដុល្លារអាមេរិក
៥-ផលិតផលកៅស៊ូ តម្លៃការនាំចេញស្មើនឹង ១០.០០១ លានដុល្លារអាមេរិក
៦-គ្រាប់ផ្លាស្ទិក តម្លៃការនាំចេញស្មើនឹង ៩.៩៤៤ លានដុល្លារអាមេរិក
៧-សម្ភារៈសំណង់ តម្លៃការនាំចេញស្មើនឹង ៨.១៣៦ លានដុល្លារអាមេរិក
៨-បន្លែស្រស់ និងផ្លែឈើ តម្លៃការនាំចេញស្មើនឹង ៨.០៧៨ លានដុល្លារអាមេរិក
៩-ប្រេងឥន្ធនៈ តម្លៃការនាំចេញស្មើនឹង ៧.១៦៩ លានដុល្លារអាមេរិក
១០-គ្រឿងម៉ាស៊ីន តម្លៃការនាំចេញស្មើនឹង ៦.៥៨៤ លានដុល្លារអាមេរិកThailand's booming autos exports help plug gaping tourism hole, ET Auto

បើទោះជាការនាំចេញក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ នៅតែអវិជ្ជមាន៣,៨% ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃបានវាយតម្លៃថា បើវាធ្វើឱ្យការនាំចេញអវិជ្ជមាននៅឆ្នាំ២០២៣ ត្រឹមតែ១% ក្នុងរយៈពេលនៅសេសសល់របស់ឆ្នាំ២០២៣ គឺប្រទេសថៃត្រូវជំរុញការនាំចេញទំនិញក្នុងរយៈពេលនៅសេសសល់នេះ ឱ្យស្មើទឹកប្រាក់ចំនួន២៣.៨២៧លានដុល្លារអាមេរិកក្នុង១ខែៗ ។

លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ នឹងធ្វើជាប្រធានកិច្ចប្រជុំអំពីគោលនយោបាយជាមួយមន្ត្រីទូតពាណិជ្ជកម្មនៅជុំវិញពិភពលោក រួមទាំងវាយតម្លៃទិសដៅការនាំចេញសម្រាប់ខែនៅសល់របស់ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏មានគម្រោងទប់ទល់ជាមួយស្ថានការណ៍សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ផងដែរ បើមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះ ៕ ប្រភព ៖ Thansettakij