ភាពទាក់ទាញរបស់មនុស្សស្រីគឺមិនពឹងផ្អែកតែលើសម្រស់មុខមាត់រូបរាងប៉ុណ្ណោះទេ ការទាក់ទាញពិតក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើអាកប្បកិរិយាដែលឆ្លុះបង្ហាញពីចរិតលក្ខណៈរបស់អ្នក ហើយមនុស្សគ្រប់គ្នាអាចនឹងលង់ស្រលាញ់ជាមួយបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងងាយ។ ដូច្នេះដើម្បីបង្កើនភាពទាក់ទាញ មនុស្សស្រីគប្បីមានឥរិយាបថសាមញ្ញដូចខាងក្រោម៖

១.ជឿជាក់លើខ្លួនឯង៖ ស្ត្រីដែលមានភាពទាក់ទាញត្រូវតែមានទំនុកចិត្តលើខ្លួនឯង ដោយពួកគេដឹងពីតម្លៃរបស់ខ្លួន និងជឿជាក់លើសមត្ថភាពរបស់ពួកគេជានិច្ច ដែលនេះត្រូវបានបង្ហាញក្នុងកាយវិការ និងពាក្យសម្ដី ធ្វើឱ្យពួកគេគួរឱ្យទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍។10 Unmistakable Characteristics of A Confident Woman — Basics by Becca

២.មានបុគ្គលិកលក្ខណៈល្អ៖ ស្ត្រីដែលទាក់ទាញច្រើនតែមានបុគ្គលិកលក្ខណៈល្អដូចជា មានចិត្តល្អ កក់ក្តៅ និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ចង់តែនៅក្បែនាក់។Can You Have Too Much Self-Confidence?

៣.ការញញឹមទៅអ្នកដ៏ទៃ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែមានភាពរួសរាយរាក់ទាក់ សាមញ្ញៗ នឹងតែងតែបង្ហាញស្នាមញញឹមទៅកាន់មនុស្សជុំវិញខ្លួនគ្រប់ពេល។ ដូច្នេះ ការញញឹមនឹងធ្វើឱ្យអ្នកកាន់តែមានភាពវិជ្ជមានសម្រាប់ខ្លួនឯងនិងអ្នកដ៏ទៃដែលបានឃើញ ក៏ដូចជាធ្វើឱ្យខ្លួនឯងនឹងអ្នកដ៏ទៃសប្បាយចិត្តក្នុងពេលតែមួយផងដែរ។Central Dua Lipa on X: "this smile ???? https://t.co/a2vEtVabJ9" / X

៤.មានភាពស្មោះត្រង់៖ ស្ត្រីដែលទាក់ទាញច្រើនតែមានភាពស្មោះត្រង់ ដោយពួកគេនឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាគួរឱ្យទុកចិត្តនិងមានទំនុកចិត្ត។Tips For Becoming A More Beautiful & Confident Woman - Mummy Matters

៥.ស្រលាញ់ខ្លួនឯងឱ្យបានច្រើន៖ ស្ត្រីដែលទាក់ទាញគឺជាមនុស្សឯករាជ្យ។ ពួកគេទទួលយកខ្លួនឯងតាមរបៀបដែលពួកគេមាន ពួកគេក៏ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍កោតសរសើរនិងឱ្យតម្លៃផងដែរ។What Is Self Confident Mean - Design Talk

៦.ធ្វើជាមនុស្សបើកចំហ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែបើកចិត្តទូលាយ ដោយពួកគេត្រៀមខ្លួនដើម្បីរៀនអ្វីថ្មីៗ និងស្តាប់យោបល់ផ្សេងៗ ពួកគេនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ស្រួលក្នុងការចែករំលែកគំនិត ក៏ដូចជាបទពិសោធន៍របស់ពួកគេផងដែរ៕