ការរៀបអាពាហ៍ពិពាហ៍រវាងបុរសថៃវ័យ២៣ឆ្នាំ និងស្រីជនជាតិចិនវ័យ៤៥ឆ្នាំគឺកំពុងទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់មហាជននៅប្រទេសថៃ។ ព្រោះតែអាយុនិងលក្ខណៈសម្បត្តិរបស់កូនក្រមុំជនជាតិចិននោះគឺជាប្រធានបទនៃមតិវែកញែកយ៉ាងក្តៅគគុក។

គូរស្នេហ៍រៀបអាពាហ៍ពិពាហ៍នោះមានវ័យខុសគ្នារហូតដល់ទៅ២២ឆ្នាំ ប៉ុន្តែមើលទៅពួកគេទាំងពីរនាក់ហាក់ដូចជាគូរសេ្នហ៍ដែលស្រលាញ់គ្នាខ្លាំងណាស់។ ពិធីរៀបការរបស់ពួកគេទាំងពីរនាក់ប្រារព្ធឡើងក្នុងប្រពៃណីចិន។ ពួកគេទាំងពីរនាក់ស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណីចិន ដែលគេសង្កេតឃើញថាកូនក្រមុំគូរស្នេហ៍នោះពិតជាមានសេចក្តីសុខណាស់ បើមើលតាមទឹកមុខកូនក្រមុំញញឹមយ៉ាងអៀនៗ ហើយកាន់កូនកង្ហារនៅក្នុងដៃផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានមតិលើកឡើងជាសារធារណៈជាច្រើនទាក់ទងនឹងរូបរាងនិងលក្ខណៈរបស់កូនក្រមុំ ព្រោះតែទម្រង់មុខនិងកាយវិការរបស់នាងត្រូវបានគេយល់ច្រឡំថាជាបុរស ដោយសារតែនាងកាត់សក់ខ្លី គ្មានការផាត់មុខលាបក្រេមម្សៅ និងគ្មានការលម្អរដោយផ្កាឬគ្រឿងប្រដាប់ឲ្យដូចលក្ខណៈជាស្ត្រីអ្វីបន្តិចសោះ។

ដោយមហាជនបានឃើញពីភាពចម្រូងចម្រាសនេះហើយធ្វើឲ្យមានការយល់ច្រឡំថាជាការរៀបការភេទដូចគ្នាថានរណាជាកូនកំឡោះនិងនរណាជាកូនក្រមុំ ហើយបានប្រៀបប្រដូចពួកគេទាំង២នាក់ថាដូច ពូនិងក្មួយ។ អ្នករិះគន់មួយចំនួនក៏បានសន្និដ្ឋានថាការរៀបការនេះមិនមែនជាស្នេហ៍ពិតទេ អាចមកពីទឹកលុយជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិវិជ្ជមានបានលើកឡើងដែរថា ស្នេហាគឺមិនស្ថិតលើអាយុ រូបរាងឬលក្ខណៈសម្បត្តិទេ។ ព្រោះមនុស្សគ្រប់មានសិទ្ធនៅក្នុងការជ្រើសអ្វីដែលខ្លួនអែងពេញចិត្ត។ ដូច្នេះ គួរតែគោរពទៅលើអ្វីដែលពួកគេបានសម្រេចចិត្តជាមួយនឹងអ្វីដែលអាចផ្តល់សុភមង្គលពិតប្រាកដដល់ពួកគេ។ ស្នេហាគ្មានកំហុសហើយក៏គ្មានដែនកំណត់ទេ ឲ្យតែមនុស្ស២នាក់ស្រលាញ់ ផ្តល់តម្លៃ ស្មោះត្រង់នឹងគ្នា គឺប្រាកដជាអាចជម្នះនៅរាល់ឧបសគ្គបានជាពុំខាន។

បើទោះបីជាប្រឈមមុខនឹងការរិះគន់បែបនេះក្តីក៏គូរស្នេហ៍ទាំងពីរនេះនៅតែមិនចុះចាញ់ បន្តរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខស្ទើរតែមិនគូរឲ្យជឿផងដែរ៕ ប្រភព៖ Thethaiger