នៅថ្ងៃទី២១ តុលា រដ្ឋបាលខណ្ឌកំបូលបានចេញសេចក្តីជូនដំណឹងការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូលរាជធានីភ្នំពេញ។ ការបញ្ចៀសនេះធ្វើឡើងដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTPZEeUjH35XQQ1SQ-RvZWm-FCJcMKi5OdhGdrpRkC0Jq4XSAjGnDe_NXQ6y6UoIRtzBj8LaLAnuCIQJB1zFVqII-Yp28haovoIXMAGgyEcHxQ5XJwBZr24_4KxUq_mFTPsA5eWwdA9z4jrNfjmRvZ2HmfqQ9vrKFY5nypFpG1VZGwHwOrFyBhPpmNgOo/s1280/image_2023-10-21_14-58-18.png

រដ្ឋបាលខណ្ឌកំបូលបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌក់បូល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលនឹងធ្វើការបញ្ចៀស ចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដូចខាងក្រោម៖

១.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។

២.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល ទៅកាន់ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៣ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងស្រកចុះ រដ្ឋបាលខណ្ឌកំបូលនឹងបើកឱ្យចរាចជាធម្មតាវិញ និងសង្ឃឹមថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទបញ្ចៀសការធ្វើដំណើរទៅតាមផ្លូវដែលបានបញ្ជាក់ជូនខាងលើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUoCzP_jrQkLIiZBd2TVVTdTaOPldsCpZXgz5xebzsLzVM_mZYtvcYcuQRZeHcXaAitxZIhsC9Lb8iMe-LvxL92UHTzEsLP4jT_PEmSExYumloISr0e8MIodkEgCHvLtUDYkNvzK3hxZpu5lZMvrE3iiv_COTupDaY4rf3508cU4AA6I9pLMzPKlDGjxE/s960/image_2023-10-21_14-58-18%20(2).png