បាំងកក៖ គម្រោងកាបូនឌីជីថល( Digital Wallet Program) ជាគម្រោងដែលគាំទ្រដោយ លោកសេដ្ឋា ថាវីស៊ីន ក្នុងចំនួនទឹកប្រាក់ដប់ប្រាំពាន់លានដុល្លារ នៅក្នុងការជំរុញការប្រើ ប្រាស់ផលិតផលក្នុងស្រុក ទោះបីជាមានមតិលើកឡើងជាច្រើន ទាក់ទងជាមួយនឹងគោល នយោបាយនេះ។
គម្រោងនេះត្រូវបានរចនាឡើងសម្រាប់តែជនជាតិថៃតែប៉ុណ្ណោះក្រោមលក្ខខណ្ឌតែមួយគឺត្រូវតែមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។វាត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីបង្កើននូវការចំណាយរបស់អ្នកដែលរកប្រាក់ចំណូលបានទាបបំផុតខណៈវាបានជំរុញសេដ្ឋកិច្ចថៃតាមរយៈវិភាគទានប្រាក់ចំណូលនៅក្នុងសហគមន៍ទូទាំងប្រទេស។
លោកប្រាឌីត ប៊ូនខាត អាយុ៦៧ឆ្នាំជាសន្តិសុខម្នាក់នៅក្នុងទីក្រុងបាំងកកអស់រយៈពេល១៦ ឆ្នាំហើយតាំងពីគាត់បានចាកចេញពីខេត្តរ៉ាឆាបូរីដែលជាស្រុកកំណើតគាត់មកម្លេះ។ ឥឡូវនេះគាត់អាចរកបានប្រាក់ចំណូល១៥ ៩០០បាត ប្រមាណ៤៣៧ដុល្លារនៅក្នុងមួយខែ និងមានការឈប់សម្រាក៦ថ្ងៃក្នុងមួយឆ្នាំ។ តាមរយៈប្រាក់ខែដ៏ស្តួចស្តើងរបស់គាត់ ធ្វើឲ្យគាត់ សប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឮថាគាត់ជាម្នាក់នៅក្នុងចំណោមប្រជាជនថៃ៥៦លាន នាក់ដែលនឹងទទួលបាន«ប្រាក់ឌីជីថល»ចំនួន១០ ០០០បាតពីរដ្ឋាភិបាលទើបឡើងកាន់អំណាចថ្មីគឺគណបក្សភឿថៃចាប់ពីខែកុម្ភៈឆ្នាំក្រោយ។
មុនដំបូង ពួកគេគិតថាការទទួលបាននូវប្រាក់ឌីជីថល ១០០០០បាត សម្រាប់អ្នកដែលរកចំណូលបានទាបដូចលោកប្រាឌីតនេះគឺជារឿងមួយដ៏ប្រសើរ។ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើ យើងពិចារណាទៅលើសាច់ប្រាក់ដែលត្រូវបានចំណាយ ក្នុងរយៈពេលប្រាំមួយខែមាន ដូចជាថ្លៃម្ហូបអាហារ ថ្នាំពេទ្រ របស់ប្រើប្រាស់ផ្សេងៗ និងចំពោះអ្នកដែលធ្វើការឆ្ងាយពីផ្ទះ វិញគឺពិបាកនឹងរីករាយនៅក្នុងការទទួលយកនូវប្រាក់នេះណាស់។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃគ្រោងនឹងកែសម្រួលនូវគម្រោងនេះបន្ថែមទៀត ដើម្បីធានាថាប្រាក់ឌីជីថលអាចដំណើរការបាននៅក្នុងតំបន់ដាច់ស្រយាល និងទទួលបាន នូវអត្ថប្រយោជន៍នៅគ្រប់ផ្នែកទាំងអស់នៅប្រទេសថៃ។ ប៉ុន្តែមនុស្សមួយចំនួននៅតែមានការ សង្ស័យថា ទឹកប្រាក់ដប់ប្រាំពាន់លានដុល្លារនោះហាក់ដូចជាបម្រើតែផលប្រយោជន៍ពួក អ្នកមាននិងអ្នកមានមុខជំនួញធំៗ ព្រោះពួកគេអាចមានលទ្ធភាពផ្គត់ផ្គង់ទំនិញបានកាន់តែ ច្រើននិងគ្រប់គ្រងនូវបច្ចេកវិទ្យាដើម្បីសម្រួលដល់ប្រតិបត្តិការផ្សេងៗ។
ក្រុមអ្នកសិក្សាផ្នែកសេដ្ឋកិច្ចនិងអតីតមន្រ្តី ធនាគារកណ្តាលរបស់ប្រទេសថៃ ចំនួន៩៩នាក់បានចេញនូវសេចក្តីថ្លែងការមួយប្រឆាំងនឹងការអនុវត្តវិធានការនេះ។ ពួកគេ បានស្នើឲ្យរដ្ឋាភិបាលថៃលុបចោលនូវគម្រោងនេះ ដែលបានលើកឡើងពីហេតុផល នៃការចំណាយដ៏ច្រើននេះដែលជំរុញការចំណាយរយៈពេលខ្លី ដែលធ្វើកើនឡើងនៃបំណុល ជាសាធារណៈនិងប៉ះពាល់ទៅដល់ស្ថេរភាពហិរញ្ញវត្ថុរបស់ប្រទេសថៃក្នុងរយៈពេលវែង។
សេចក្តីថ្លែងការណ៍នោះបាននិយាយដែរថា «នៅទីបញ្ចប់ វាជាអ្វីដែលប្រជាជនត្រូវបង់ត្រឡប់ ទៅវិញមិនថាក្នុងរូបភាពដោយការបង្កើនតម្លៃពន្ធ ឬ បង្កើនតម្លៃទំនិញខ្ពស់នោះទេ គឺអាចហៅបានថាជាអតិផរណាដែលវាជាលទ្ធផលនៃការបញ្ជៀតចូលនៃរូបីយវត្ថុ»៕
ប្រភព CAN News










