បរទេស៖ យោងតាមគេហទំព័រ The independent ដែលបានរាយការណ៍កាលពីថ្ងៃទី ១៩ ខែតុលាថា ក្រុមអ្នកជំនាញអេហ្ស៊ីប បានរកឃើញបន្ទប់អាថ៌កំបាំងជាច្រើនដែលពោរពេញទៅដោយកំទេចកំទីខណៈពេលដែលកំពុងជីកពីរ៉ាមីត Sahure ដោយប្រើបច្ចេកវិទ្យា lidar កម្រិតខ្ពស់។
Sahure គឺជាស្តេចផារ៉ោនដែលកាន់អំណាចក្នុងកំឡុងរាជវង្សទី ៥ នៃប្រទេសអេហ្ស៊ីបបុរាណប្រហែល ២,៤០០ មុនគ.ស ដូចស្តេចផារ៉ោនដទៃទៀតដែរ។ ប្រាសាទពីរ៉ាមីតរបស់ Sahure ត្រូវបានចាត់ទុកថាជាវិមានមួយសម្រាប់ការគ្រប់គ្រងរបស់គាត់។ ពីរ៉ាមីតនេះត្រូវបានជីកកកាយជាច្រើនដងហើយក្នុងរយៈពេលប៉ុន្មានសតវត្សកន្លងមកនេះដើម្បីធ្វើការស្រាវជ្រាវ។បន្ទប់ឆ្លងកាត់មួយត្រូវបានរកឃើញនៅក្នុងសាជីជ្រុង Sahure ។  រូបថត៖ Mohamed Khaled

ក្រុមអ្នកជំនាញអេហ្ស៊ីបបាននិយាយថា ការរកឃើញបន្ទប់អាថ៌កំបាំងនៅក្នុងពីរ៉ាមីតនេះមានចំនួន ៨ ដោយគេជឿថាបន្ទប់ទាំងនោះត្រូវបានស្តេចផារ៉ោនប្រើសម្រាប់ទុករបស់មានតម្លៃជាច្រើនដូចជាមាស ពេជ្រ ក៏ដូចជាសម្រាប់ផ្ទុកវត្ថុបញ្ចុះសពរបស់មេដឹកនាំរាជវង្សនាសម័យមុនៗជាដើម។ ការរកឃើញនេះបានជួយឱ្យក្រុមស្រាវជ្រាវយល់កាន់តែច្បាស់អំពីរចនាសម្ព័ន្ធនៃប្រាសាទពីរ៉ាមីត។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រាសាទពីរ៉ាមីតបានធ្លាក់ចូលទៅក្នុងការបំផ្លិចបំផ្លាញ ដោយសារតែបច្ចេកទេសសំណង់ដើមរបស់វា រីឯស្នូលក៏មានបំណែកថ្មកំបោរ គ្រឿងស្មូន ខ្សាច់ និងកំទេចកំទីជាច្រើនទៀត។The Pyramid of Sahure

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងធ្វើការដើម្បីរក្សាលំនឹងរចនាសម្ព័ន្ធ ដោយជំនួសផ្នែកដែលដួលរលំជាច្រើន រួមជាមួយនឹងជញ្ជាំងរក្សា។ ពួកគេសង្ឃឹមថានឹងធ្វើឱ្យបន្ទប់ដែលរកឃើញថ្មីៗនេះស្អាត ក៏ដូចជាមានសុវត្ថិភាព ហើយអាចនឹងបើកបង្ហាញបន្ទប់បុរាណចំនួន ៨ របស់ប្រាសាទពីរ៉ាមីតជាសាធារណៈនៅពេលអនាគត៕Sahure Pyramid: Egyptian pyramid opened after 4400 years.. It is believed  that many secrets will be revealed.. – Telugu News | Ancient Egypt: Secret  chambers in 4400 year old Pyramid of Sahure revealed