ក្រសួងសុខាភិបាលនាថ្ងៃទី១៧ តុលា បានប្រកាសសម្រេចបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ នេះ ដោយសារមូលហេតុប្រព្រឹត្តកំហុសដដែលៗបានយករថយន្ត សង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយ ក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoeAFQg_tVEBtlF06hGQcoUPAXZE5yn0yGNWHHB26ZnM0jjKUsKyU1NrFSlxF7JmAkhwDGM607I0XzRnHn-e3YmvW0JePhynBgX_FDHI6-MjfYVAVG_GEIzGX5hhlXi5oSdkQUyFNAZYexhk8OjxVMZnHTf2dJigqjtaQHvLotRVkQVlwC73MN_mtvWbM/s2048/image_2023-10-18_11-57-32.png

ក្រសួងបានបញ្ជាក់បន្ថែមថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត អ៊ុក ពុធរតន៍ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ១៧ ខែតុលា ដដែល ក្រសួងក៏បានប្រកាសសម្រេចបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញដូចគ្នា។ ការបិទនេះក្រសួងសុខាភិបាលបានបញ្ជាក់ថា មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqJ2_tydce28vqlyojSvVYFbBhGMLckG1uS-SZtu38_npSJ2HnzZu665TrqvT7TqWwmbgggYNFo086XUkW9EZxgTgSmYyhNptR4ZphfjC1B24wF3VH-ZlteMpXzqlGIcq73jeu0gICTpFeXj7CVGATLAv4SLziTyuHmOlU-iKU-kF5xvAM6qa_uoiQ6s/s1280/image_2023-10-18_11-53-56.png

អគ្គនាយកបច្ចកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត សាំង វិចិត្រ មានភារកិច្ចអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtq3GUtRyQQRUJy580y4BzfnbQIWOOQOgesVcSEYMFBE5I2G15bDKuNNMzHwdCCHofjz5jLigY_VqnzTMsSlHm2Nu4EBST8Y2iAd3txSThJetXY-DkoF-yfzNnfhX_7BnQAlm0gsfBEoUse5cjIzPjxxbGZNzPBTludeyrFgJDyXogJq0dcheJiMpy1mU/s1194/391665542_729406069216159_5006030990046089336_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2Yk_sYveqidrYX1Zw3q0AOtxo9d8MNEXRsGzmAlMKXdlTcKRYth3PR04q1-qSzuFAKo4L8unFezbMYqxxfwjxvTd-Q_5XA0-TWyCqNps5z17hxiFydtAb1OKyvYUQaV7qGGydSvAaMm6MYeC-D3-qIRtsgUK-xtiH_3yHTJlHz2pd1DZeiwMPJxC9cY/s1280/392959363_729436195879813_8185066549310381097_n.jpg