ប្រទេសថៃ ៖ លោក ឆ័យ វ៉ាត់ឆារ៉ុង (Chai Watcharong) អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីលើកឡើងថា ខាងអាកាសយានដ្ឋានប្រទេសថៃឱ្យដឹងថា មុនពេលកើតហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon មានភ្ញៀវទេសចរចិនបានកក់សំបុត្រធ្វើដំណើរមកកាន់ប្រទេសថៃ ចំនួន៦៥ម៉ឺននាក់ ។ ប៉ុន្តែនៅក្រោយហេតុការណ៍បា.ញ់ប្រហា.រនេះ ភ្ញៀវទេសចរបានកក់សំបុត្រធ្វើដំណើរ និងបន្ទប់ស្នាក់នៅក្នុងប្រទេសថៃ ចំនួន៥៩ម៉ឺននាក់ ។
តួលេខចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃបានធ្លាក់ចុះត្រឹមតែ៩,២% បើធៀបនឹងពេលធម្មតា គឺខុសគ្នាត្រឹមតែ១៥% ប៉ុណ្ណោះ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ភ្ញៀវទេសចរចិននៅតែមានទំនុកចិត្តធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃដូចមុន ។
លោក ឆ័យ វ៉ាត់ឆារ៉ុង អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបន្តថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិនចំពោះប្រទេសថៃ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការងាររបស់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតាមវិធានការបង្កើនការថែទាំសុវត្ថិភាពភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិគ្រប់រូប ។
ទោះយ៉ាងណា អ្នកនាង ថាផានី គៀតផៃប៊ូន (Thapanee Kiattipaiboon) មន្ត្រីអាជ្ញាធរទេសចរណ៍ថៃលើកឡើងនាពេលកន្លងមកថា នៅចុងឆ្នាំ២០២៣ វិស័យទេសចរណ៍ប្រទេសថៃប្រឈមនឹងផលប៉ះពាល់ចំនួន២ គឺ ៖ ហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon និងសង្គ្រា.មកាន់តែធ្ងន់ធ្ងរនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ។ ហេតុការណ៍បា.ញ់ប្រហា.រដែលបង្កឡើងដោយក្មេងប្រុសអាយុ១៤ឆ្នាំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃរយៈពេលខ្លីទៅលើភ្ញៀវទេសចរចិន ជាពិសេស ក្រុមភ្ញៀវទេសចរធ្វើដំណើរមកប្រទេសថៃដោយខ្លួនឯង ។ អ្នកនាងបន្តថា ហេតុការណ៍នៅ Siam Paragon ធ្វើឱ្យគ្រប់គ្នាភ័យតក់ស្លុ.ត និងបារម្ភពីផលប៉ះពាល់ដែលកើតឡើង ដោយសារតួលេខការកក់សំបុត្រធ្វើដំណើរពីប្រទេសចិនមកថៃធ្លាក់ចុះ ៕
ប្រភព ៖ beartai BRIEF










