គិតមកទល់ថ្ងៃទី១៦ តុលា នេះមរណភាពរបស់លោកឧកញ៉ា ឈាង រ័ត្ន មានរយៈពេល៧ថ្ងៃហើយប៉ុន្តែរឿងនេះនៅតែបន្តមានប្រធានបទលើបណ្តាញសង្គមមិនចេះចប់ ស្របពេលការប្រកាសពិធីបុណ្យគម្រប់ខួប៧ថ្ងៃមានការរៀបចំចំនួន២ទីតាំងផ្សេងគ្នា។ ជុំវិញបញ្ហានេះតារាកំប្លែងល្បីឈ្មោះនាយ ពាក់មី បានចេញវីដេអូលើកឡើងពី៣រឿងដោយសុំការអធ្យាស្រ័យពីសំណាក់លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន ទុកជាមុន។No photo description available.

ព្រឹកថ្ងៃទី១៦ តុលា នៅលើបណ្តាញសង្គមហ្វេកប៊ុកលោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហោះវីដេអូប្រមាណជាង៦នាទី ដោយបាននិយាយពីមូលហេតុពីការធ្វើបុណ្យ៧ថ្ងៃចំនួន២ទីតាំងផ្សេងគ្នាពោលគឺខាងស្រីអូន ម្ខាង និងក្រុមគ្រួសាររបស់លោកឧកញ៉ា ឈាង រ័ត្ន ម្ខាង។May be an image of 5 people, temple and text

តារាកំប្លែងពាក់មី បាននិយាយថាគុណបំណាច់របស់ ស្រីអូន និងឧកញ៉ា ឈាងរ័ត្ន លោកមិនភ្លេចទេហើយស្រលាញ់ស្មើៗគ្នា ស្របពេលអ្នកសិល្បៈរកមិនបានអំឡុងពេលកូវីដ លោកបានក្លាយជាអ្នកតំណាងធំសល់លុយ២០ម៉ឺនដុល្លារធ្វើផ្ទះឱ្យអ្នកមានគុណនៅស្រុកកំណើត។ លោកបានពន្យល់ប្រាប់មហាជនថា ដោយសារតែ លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន និងក្រុមគ្រួសាររបស់ស្វាមី មានបញ្ហាចម្រូងចម្រាស់ជាមួយគ្នាដូចមហាជនឃើញស្រាប់ទើបការរៀបចំបុណ្យ៧ថ្ងៃមានចំនួន២ទីតាំងផ្សេងគ្នា។May be an image of 2 people

តារាកំប្លែងពាក់មី បាននិយាយរឿងទី២ថា ស្រីអូន ពិតជាបានទៅសំពះសពស្វាមីមែនដោយលោកបានទៅចូលរួមបុណ្យសពហើយចេញទៅមុនទើប ស្រីអូន មកក្រោយនៅពេលយប់។ ចំណែកឯរឿងទី៣នោះតារាកំប្លែងនាយពាក់មី សង្កត់ធ្ងន់ថា មកទល់ពេលនេះ ម៉ោងនេះហើយនៅតែមានមតិវែកញែកចំពោះមូលហេតុនៃមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ដោយមិនព្រមទទួលស្គាល់ការពិតថាជាការធ្វើអត្តឃាត។May be an image of 3 people and people performing martial arts

តារាកំប្លែងរូបនេះបានលើកឡើងទៀតថា បុគ្គលមួយចំនួននៅបន្តធ្វើវីដេអូវិភាគ និងបង្ហោះរូបភាពមិនសមរម្យនៃសពទៀត ទាំងក្រុមគ្រួសារសពបង្ហោះចូលរួមរំលែកទុក្ខ និងជម្រាបបុណ្យ៧ថ្ងៃធម្មតាតែអ្នកនៅឆ្ងាយឯណោះវិញវិភាគមិនចេះចប់។ នាយពាក់មី បន្ថែមថាអ្នកនៅបន្តបង្ហោះនេះព្រោះតែចង់បាន Views ឬយ៉ាងណាល្មមបញ្ឈប់ទៅចំពោះសកម្មភាពបែបនេះ៕