បរទេស៖ យោងតាមស្ថានីយ៍ទូរទស្សន៍ CCTV របស់ចិនដែលបានរាយការណ៍នៅថ្ងៃទី ១៥ ខែតុលាថា បេសកជនពិសេសរបស់លោក Zhuo Xuan នឹងទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយដើម្បីសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ក្នុងការជំរុញកិច្ចចរចាសន្តិភាពសម្រាប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ដូចជាការពារជនស៊ីវិលធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។Israel-Gaza war upends China's Mideast ambitions but may serve Beijing in the end | The Times of Israel

របាយការណ៍របស់ CCTV បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់ការវាយលុកលើដីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ មនុស្សជាង ១ លាននាក់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាត្រូវបានបញ្ជាឱ្យភៀសខ្លួនមុនពេលការវាយប្រហារ។ ទោះជាយ៉ាងក៏ដោយ ការវាយឆ្មក់របស់ពួកហាម៉ាស លើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ បានបង្កឱ្យមានជម្លោះយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្ស ១,៣០០ នាក់ស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលនិងច្រើនជាង ២,២០០ នាក់ស្លាប់នៅក្នុងតំបន់ហ្គាហ្សា។Israel-Hamas war upends China's ambitions in the Middle East but may serve Beijing in the end | The Seattle Times

អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំងលោក Wang Yi បានអំពាវនាវឱ្យសហរដ្ឋអាមេរិក “ដើរតួនាទីស្ថាបនា និងទទួលខុសត្រូវ” នៅក្នុងជម្លោះនេះ ហើយបានជំរុញឱ្យមាន “ការកោះប្រជុំសន្តិភាពអន្តរជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឈានដល់ការឯកភាពទូលំទូលាយ”។ លោក Wang ក៏បានបន្តទៀតថា ទីក្រុងប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់លើបញ្ហាទាំងអស់ក្នុងតំបន់ប៉ាឡេស្ទីន។ ដូច្នេះ ទីក្រុងប៉េកាំងនឹង “ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើឱ្យដំណើរការសន្តិភាពមជ្ឈិមបូព៌ាមានដំណើរការល្អឡើងវិញ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

គួរបញ្ជាក់ដែរថា ចិនគឺជាប្រទេសមហាអំណាចនៃមជ្ឈិមបូព៌ាដែលបានផ្តល់ការគាំទ្រជាច្រើនដល់ក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន ខណៈអាមេរិកឈរខាងអ៊ីស្រាអែល ដែលបច្ចុប្បន្នចិននិងសហរដ្ឋអាមេរិកកំពុងសហការគ្នាដើម្បីសម្របសម្រួលអ៊ីស្រាអែល និងក្រុមហាម៉ាស់ឱ្យមានស្ថានភាពស្ងប់ស្ងាត់ឡើងវិញ៕