ក្រោយពីដឹងដំណឹងសោកសៅនូវការបាត់បង់មនុស្សល្អម្នាក់ក្នុងសង្គមតារាចម្រៀង ពេជ្រ សូលីកា លើកឡើងថាជំងឺបាក់ទឹកចិត្តឬបញ្ហាផ្លូវចិត្តជាឃា.តករលាក់មុខព្រោះនាងយល់ច្បាស់ដោយសារតែខ្លួនកំពុងតែជួបផ្ទាល់។May be an image of 1 person, beach, water and ocean

ពេជ្រ សូលីកា ត្រូវបានគេសម្លឹងឃើញថានាងជាតារាចម្រៀងម្នាក់ដែលមានភាពលេចធ្លោ ប៉ុន្តែបើនិយាយពីវិបត្តិវិញគឺជួបប្រទះបញ្ហាធំៗណាស់នៅក្នុងជីវិតមិនថាជីវិតគូ សមាជិកគ្រួសារ មិត្តភក្តិ ជាដើម។ ទោះបីជាជួបប្រទះបញ្ហាលំបាកយ៉ាងណាក្តីតែ សូលីកា អាចឈរយ៉ាងរឹងមាំ មិនបានទន់ជ្រាយបាននោះទេ ខណៈតារាចម្រៀងរូបនេះធ្លាប់បាននិយាយថា ពេលជួបបញ្ហាក្នុងជីវិតនាងហត់ឬអត់ គឺប្រាកដជាហត់ដូចគ្នាតែយ៉ាងណានាងមិនអាចឈប់បាននោះទេគឺត្រូវតែរឹងមាំដើម្បីកូន ដើម្បីប្អូនស្រីជាគោលជំហរក្នុងគ្រួសារ។May be an image of 1 person

ជាមួយគ្នានេះ ដោយដឹងដំណឹងសោកសៅចំពោះមរណភាពរបស់លោកឧកញ៉ា ឈាង រ័ត្ន កើតឡើងអាចមកពីវិបតិ្តគ្រួសារ ពេជ្រ សូលីកា បានបង្ហោះសារមួយថាជំងឺបាក់ទឹកចិត្តឬបញ្ហាផ្លូវចិត្តជាឃា.តករលាក់មុខ។ យប់ថ្ងៃទី១១ តុលា តារាចម្រៀងរូបនេះបង្ហោះថា «ជំងឺបាក់ទឹកចិត្ត ឬ បញ្ហាផ្លូវចិត្តវាជាឃាតករ លាក់មុខ នឹង អាចសម្លាប់យើងដោយស្ងៀមស្ងាត់បំផុត ថែរក្សាផ្លូវចិត្តខ្លួនឯងឱ្យបានល្អ ខ្ញុំយល់ពីវាច្បាស់ ព្រោះខ្ញុំកំពុងជួបវាផ្ទាល់»។No photo description available.

គួរបញ្ជាក់ថាកាលពីខែកក្កដា ឆ្នាំ២០២២ មហាជនមានការសោកស្តាយយ៉ាងខ្លាំងក្រោយពីលោកគឹម ហាន ប្រកាសចែកផ្លូវគ្នាជាមួយ ពេជ្រ សូលីកា ដោយបន្សល់ទុកចំណងដៃកូនប្រុសម្នាក់។ អ្វីដែលកត់សម្គាល់ដ្បិត ពេជ្រ សូលីកា មិនសូវទម្លាយពីភាពសោកសៅនៅតាមបណ្តាញសង្គមនឹងតែងបង្ហាញពីភាពរឹងមាំនៅក្នុងនាមជាអ្នកម្តាយ Single តែតារាស្រីរូបនេះក៏ធ្លាប់ទទួលស្គាល់ថានាងក៏មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដែរ។ មិនត្រឹមតែបែកបាក់ជីវិតគូប៉ុណ្ណោះទេ ពេជ្រ សូលីកា ជួបប្រទះបញ្ហាជាច្រើនទៀតនៅក្នុងជីវិតទោះបីមានមុខមាត់ក្នុងសង្គមក៏ដោយ៕