ដើម្បីបានចូលទៅកាន់ក្រុងអង្គរធំរ ភ្ញៀវទេសចរណ៍តែងតែត្រូវឆ្លងកាត់ខ្លោងទ្វារស័ក្កសិទ្ធជាមុនសិន ដែលប្រជាជននៅទីនោះតែងតែគោរព្ធប្រតិបត្តិជាយូរលង់ណាស់មកហើយ។

នៅក្នុងផ្លូវចូលក្រុងអង្គរធំ មានខ្លោងទ្វាររហូតដល់ទៅ៥ ដែលក្នុងនោះរួមមាន៖

• ខ្លោងទ្វារខាងកើតមួយ ស្ថិតនៅចំផ្លូវខាងមុខព្រះពន្លាកិត្តិយសនៃព្រះលានជល់ដំរី បានប្រើសប្រាស់សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ ដូច្មេះខ្លោងទ្វារនោះត្រូវបានគេហៅថា ខ្លោងទ្វារជ័យ1) ខ្លោងទ្វារជ័យ - Visit Cambodia• ខ្លោងទ្វារខាងកើតមួយផ្សេងទៀត ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នមានមុខងារសម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោចNo photo description available.• ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីព្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមមាញឹកជាងគេ។ បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារទន្លេអ៊ុំ1) ខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូង) - Visit Cambodia• ខ្លោងទ្វារខាងលិចត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត។ នៅពេលមានជនណាម្នាក់បានព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារដោយជីករណ្តៅកប់និងយកដីឬថ្មកប់កគ្របពីលើ(ឯកសារ ជីវ តាក្វាន់) បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានខ្លោងទ្វារតាកែវចំណេះដឹងទូទៅ៖ តួនាទីនៃខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ
• ខ្លោងទ្វារខាងជើង ជាខ្លោងទ្វារដីឆ្នាំង ត្រូវបានគេប្រើសប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែរក្បួន ព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោស ប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ៕No photo description available.