បរទេស៖ យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី ១០ ខែតុលាថា ក្រុមអ្នកស្រាវជ្រាវជនជាតិចិនបានរកឃើញអាងស្តុកទឹកដ៏ធំសម្បើមមួយ ដែលលាក់ខ្លួននៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក ដោយបង្ហាញតាមរយៈរូបភាពរញ្ជួយដី 3D។ អាងស្តុកទឹកបុរាណនេះស្ថិតនៅចម្ងាយ ៣.២ គីឡូម៉ែត្រពីបាតសមុទ្រនៃប្រទេសនូវែលសេឡង់ ដែលជាកន្លែងអាចបង្អាក់កំហុសរញ្ជួយដីដ៏ធំមួយទល់មុខកោះខាងជើង។Giant Ancient Underwater Water Reservoir Found Beneath Pacific Ocean | IFLScience

លោក Andrew Gase អ្នកដឹកនាំការសិក្សានៅឯសាកលវិទ្យាល័យ Texas (UTIG) បាននិយាយថា ទីតាំងដែលអ្នកស្រាវជ្រាវបានរកឃើញនេះ គឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើងដ៏ធំដែលបង្កើតឡើងនៅពេលដែលដុំកំអែភ្នំភ្លើងទំហំប៉ុនសហរដ្ឋអាមេរិកបានឡើងមកលើផ្ទៃផែនដីក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពី ១២៥ លានឆ្នាំមុន។ ព្រឹត្តិការណ៍នេះគឺជាការផ្ទុះភ្នំភ្លើងដ៏ធំបំផុតមួយនៅលើផែនដី និងបណ្តាលឱ្យមានការរញ្ជួយជាច្រើនលានឆ្នាំមកហើយ។ ដូច្នេះ ដោយសារអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិកនេះហើយ ទើបធ្វើឱ្យផែនដីរបស់យើងជួបប្រទះបញ្ហារញ្ជួយដីឥតឈប់ឈរ។A diagram of an underwater volcano, with fluid-rich rocks underneath.

លោក Gase បានបន្តទៀតថា អ្នកស្រាវជ្រាវបានប្រើការស្កែនរញ្ជួយដីដើម្បីបង្កើតរូបភាព 3D នៃខ្ពង់រាបភ្នំភ្លើងបុរាណមួយ ហើយគាត់បានឃើញដីល្បាប់ដ៏ក្រាស់នៅជុំវិញភ្នំភ្លើងដែលកប់ ដោយអ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍ជាមួយនឹងគំរូស្នូលខួងភ្នំភ្លើង ហើយបានរកឃើញថាទឹកមានជិតពាក់កណ្តាលនៃបរិមាណរបស់វា។ ការរកឃើញអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិកនេះ គឺជាព័ត៌មានសំខាន់មួយ ដែលអាចជួយយើងឱ្យយល់ច្បាស់ពីការរញ្ជួយដីធំៗ។Huge reservoir of water discovered under the Pacific Ocean ការរញ្ជួយដីជារឿយៗកើតឡើងដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា ដែលបណ្តាលឱ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារមានបំណងចង់ខួងយកគំរូបន្ថែមទៀតសម្រាប់ការសិក្សា ដើម្បីកាត់បន្ថយការរញ្ជួយដី៕