ប្រទេសព្រុយណេ ៖ ព្រះអង្គម្ចាស់រូបសង្ហា ព្រះនាម អាប់ឌុល ម៉ាថីន នឹងត្រៀមរៀបអភិសេកយ៉ាងអធិមអធមរយៈពេល១០ថ្ងៃ ដើម្បីឱ្យសាកសមនឹងឋានៈជាព្រះអង្គម្ចាស់ប្រទេសព្រុយណេ ។ នេះចាត់ទុកថា វាជាព័ត៌មានដ៏សំខាន់មួយរបស់ប្រទេសព្រុយណេ ដែលព្រះអង្គម្ចាស់ ម៉ាថីន មានអាយុ៣២ឆ្នាំ ជាបុត្រាទី៤ របស់ព្រះមហាក្សត្រព្រុយណេ ត្រៀមលះបង់ភាពនៅលីវ ក្រោយពីព្រះបិតាបានអនុញ្ញាតឱ្យព្រះអង្គរៀបអភិសេកជាមួយសង្សារ គឺអ្នកនាង អានីឆា អ៊ីសា ខាឡេប៊ិក ។It's official: Prince Abdul Mateen of Brunei to wed in January 2024

ព្រះអង្គម្ចាស់ ម៉ាថីន ដ៏មានរូបសង្ហា និងមាននារីជាច្រើននាក់នៅលើពិភពលោក លួចបេតីព្រះអង្គនោះ បានប្រសូត្រនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ ។ ព្រះអង្គ ម៉ាថីន ជាបុត្រាទី៤ របស់ព្រះមហាក្សត្រព្រុយណេ ព្រះនាមព្រះអង្គម្ចាស់ ស៊ុលឡាតាន និងមានមាតាជាប់សែស្រឡាយជប៉ុន និងអង់គ្លេស ។ ព្រះមាតារបស់ព្រះអង្គម្ចាស់ ម៉ាថីន គឺជាព្រះមហេសីទី២ របស់ព្រះអង្គម្ចាស់ ស៊ុលឡាតាន ។

នៅខែឧសភា ឆ្នាំ២០១០ ព្រះអង្គម្ចាស់ ម៉ាថីន បានចូលរួមរៀនសូត្រក្នុងក្រុមកងទ័ពជើងគោកនៅសាលារៀនកងទ័ពជើងគោក ប្រទេសអង់គ្លេស ហើយទ្រង់បានបញ្ចប់ការសិក្សានៅខែមេសា ឆ្នាំ២០១១ ។ លើសពីនេះ ព្រះអង្គក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនយោបាយអន្តរជាតិ និងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកមុខវិជ្ជារវាងប្រទេស នៅសាកលវិទ្យាល័យ London ផងដែរ ។Prince Mateen of Brunei and future wife Anisha to get married next year

ព្រះអង្គម្ចាស់ ម៉ាថីន គឺជាអ្នកបើកឧទ្ធម្ភាគចក្រមួយរូប ដែលមានការទទួលស្គាល់ពីសាលារៀនអាកាសចរណ៍ឧទ្ធម្ភាគចក្រការពារអាកាស ហើយព្រះអង្គក៏បានបំពេញការងារផ្នែកកងទ័ពអាកាសព្រុយណេ ក្នុងតួនាទីជាមន្ត្រីទូតជាមួយព្រះបិតាព្រះអង្គជាប្រចាំ ។ គេសង្កេតឃើញព្រះអង្គម្ចាស់ ម៉ាថីន បានអមដំណើរព្រះបិតាទៅបំពេញតួនាទីនៅក្រៅប្រទេសជាច្រើនលើក ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ ម៉ាថីន ក៏មានជំនាញផ្នែកកីឡា និងទទួលបានពានរង្វាន់សម្រាប់ប្រទេសព្រុយណេ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ក្នុងទីក្រុងកូឡាឡាំពួ នៅឆ្នាំ២០១៧ ។Putera Mateen berkahwin Januari tahun hadapan

ចំណែករឿងបេះដូងវិញ ព្រះអង្គបានសេពគប់ជាមួយអ្នកនាង អានីឆា អ៊ីសា ខាឡេប៊ិក ដែលត្រូវជាក្មួយស្រីរបស់រដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រីព្រុយណេ និងមានតួនាទីជាទីប្រឹក្សារបស់ព្រះអង្គម្ចាស់ ស៊ុលឡាតាន ព្រមទាំងជាសហស្ថាបិកក្រុមហ៊ុនអាកាសចរណ៍ប្រទេសព្រុយណេ ។ គ្រួសាររបស់នាង ខាឡេប៊ិក គឺជាមន្ត្រីមានមុខមាត់ខ្ពង់ខ្ពស់ និងមានសម្ព័ន្ធភាពជាមួយរាជវង្សព្រុយណេយ៉ាងស្អិតរមួត ។

ព្រះអង្គម្ចាស់ ម៉ាថីន និងអ្នកនាង ខាឡេប៊ិក បានសេពគប់មើលចិត្តគ្នាអស់រយៈពេលជាយូរឆ្នាំ រហូតដល់ទីបំផុត សេចក្តីស្នេហារបស់អ្នកទាំងពីរក៏សម្រេចតាមបំណង ។ ព្រះរាជពិធីអភិសេកនឹងរៀបចំឡើងនៅខែមករា ឆ្នាំ២០២៤ ក្នុងព្រះរាជវាំងអ៊ីតាណាន នុរូន អ៊ីម៉ាន រយៈពេល១០ថ្ងៃ ៕ ប្រភព ៖ Khaosod