យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ជួយថតរូបនគរបាលខេត្តព្រៃវែងណា ដែលជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ផ្ញើរមកកាន់ស្នងការ។
នៅក្នុងសារដែលបានបង្ហោះលើគណនី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖”សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!”៕










