ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ដែលបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។

នៅក្នុងនោះ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ រីឯថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពិធីបុណ្យកាន់បិណ្ឌ។ថ្ងៃនេះបិណ្ឌ១! សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរពិធីបុណ្រនេះមានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលមានឆ្លាក់នៅលើសិលាចរឹក K.279c នៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យ ព្រះភូមិ ឬយមទូត ឱ្យចាប់ឆ្កែចងសុំផ្លូវទៅផងទៅជូនដូនតា។

នៅក្នុងសង្គមខ្មែរ ពលរដ្ឋជឿថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីហេតុផលសំខាន់៣៖”

• ទី១ ដើម្បីឧទ្ទិសបុណ្យកុសល ញាតិកាទាំង ៧ សន្ដាននិងបុព្វការីជន តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ
• ទី២ ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត
• ទី៣ ដើម្បីបង្កើតសាមគ្គីរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូលប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ | ភ្នំពេញ ប៉ុស្ដិ៍

សូមបញ្ជាក់ផងដែរថា ពីបុរាណកាលមក គេនិយមប្រារព្ធពិធីបុណ្យនេះ រយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សាតែម្តង។ តែក្រោយមក បុព្វបុរសខ្មែរ ជាពិសេសព្រះបាទអង្គឌួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រ មកប្រគេនព្រះសង្ឃ មានការលំបាក និងមិនសូវបានល្អ ទើបព្រះអង្គ បានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ៕