សហរដ្ឋអាមេរិក ៖ អ្នកវិទ្យាសាស្ត្រអាមេរិកបានថតយករូបភាពមឹកយក្ស «ដាំបូ» ដោយចៃដន្យ ខណៈពេលវាហែលឆ្លងកាត់មុខកាមេរ៉ារបស់នាវាត្រួតពិនិត្យនៅបាតសមុទ្រ ដែលមានជម្រៅជ្រៅរបស់អាមេរិក ។ គេបានដាក់ឈ្មោះសត្វសមុទ្រប្រភេទនេះថា «ដាំបូ» ដោយសារវាមានព្រុយនៅសងខាងក្បាល ដែលមានលក្ខណៈស្រដៀងគ្នានឹងស្លឹកត្រចៀករបស់ដំរីដាំបូ នៅក្នុងរឿង Disney ដ៏ល្បីល្បាញ ។:max_bytes(150000):strip_icc():focal(753x157:755x159)/rare-dumbo-octopus-092623-3-590d66a5c432496d9a52882ec93104b1.jpg)
អ្នកវិទ្យាសាស្ត្រ Ocean Exploration Trust បានប្រទះឃើញមឹកយក្សដាំបូ ខណៈកំពុងចុះស្រាវជ្រាវនៅបាតសមុទ្រមានជម្រៅប្រមាណជាង១ពាន់ម៉ែត្រ ក្នុងតំបន់ប្រជុំកោះហាវ៉ៃ ។ អ្នកវិទ្យាសាស្ត្រលើកឡើងថា នៅសុខៗ ស្រាប់តែមឹកយក្សនេះបានហែលនៅមុខកាមេរ៉ារបស់នាវាស្រាវជ្រាវ «អ៊ីវី ណ័រទិលុស» របស់ក្រុមអ្នកស្រាវជ្រាវ ។
គេអាចឃើញមឹកយក្សដាំបូនេះក្នុងទឹកសមុទ្រនៅទូទាំងពិភពលោក គឺត្រង់បរិវេណតំបន់ក្តៅខ្លាំង និងតំបន់ក្តៅល្មម ដែលមានជម្រៅយ៉ាងហោចណាស់ ចំនួន៤ពាន់ម៉ែត្រ ឬអាចជ្រៅជាងនេះ ។ អ្នកវិទ្យាសាស្ត្រឱ្យដឹងថា មឹកយក្សដាំបូ មានរូបរាងខុសពីមឹកទូទៅ ដែលអ្នកវិទ្យាសាស្ត្រធ្លាប់ស្គាល់ពីមុនមក ៕ ប្រភព ៖ TNN World










