បរទេស៖ នាល្ងាចថ្ងៃទី ២៦ ខែកញ្ញា អ្នកជំនាញសិង្ហបុរីបានបំផ្លាញគ្រាប់បែកទម្ងន់ ១០០ គីឡូក្រាមដោយជោគជ័យពីសង្គ្រាមលោកលើកទី ២ បន្ទាប់ពីជម្លៀសមនុស្សជាង ៤,០០០ នាក់ដែលរស់នៅក្បែរតំបន់នោះ។ គ្រាប់បែកនេះត្រូវបានគេជឿថាជាគ្រឿងផ្ទុះធំបំផុតមួយដែលបន្សល់ទុកពីសង្គ្រាមនៅសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្នុងប្រទេសនេះមិនបាននិយាយពីដើមកំណើតនៃគ្រាប់បែកនោះទេ។Singapore blows up 100-kg wartime bomb | The Manila Times

គ្រាប់បែកទម្ងន់ ១០០ ក្រាមត្រូវបានគេរកឃើញនៅថ្ងៃទី ២០ ខែកញ្ញា យោងតាមប៉ូលិសសិង្ហបុរីបាននិយាយថា គ្រាប់បែកនេះត្រូវបានបំផ្ទុះដោយជោគជ័យ នៅឯការដ្ឋានសំណង់ក្នុងផ្លូវ Upper Bukit Timah និងបំផ្លាញដោយក្រុមកម្ចាត់អាវុធជាតិផ្ទុះរបស់កងទ័ពសិង្ហបុរី (SAF) នៅម៉ោង ១:៤៥ នាទីកាលពីម្សិលមិញ។WWII bomb found in Upper Bukit Timah likely to contain about 47kg of  explosives | The Straits Times

ទាហានជាង ៤០ នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ ពួកគេបានប្រើបាវខ្សាច់ និងដុំថ្មបេតុងដើម្បីសាងសង់ជញ្ជាំងខែលជុំវិញគ្រាប់បែក ដោយជួយកាត់បន្ថយផលប៉ះពាល់ពីការផ្ទុះ។ អាជ្ញាធរសិង្ហបុរីបានជម្លៀសប្រជាជនជាង ៤,០០០ នាក់ដែលរស់នៅក្បែរនោះ។ អគារ និងផ្លូវនានាត្រូវបានគេវាយតម្លៃថាមានសុវត្ថិភាពបន្ទាប់ពីការផ្ទុះ ហើយមនុស្សត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នេះបើយោងតាមប៉ូលិសសិង្ហបុរី។The controlled explosion of the Japanese bomb forced the largest peacetime  evacuation involving a WWII relic | The Australian

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៦ ប្រទេសសិង្ហបុរី ក៏បានរកឃើញ និងបំផ្លាញគ្រាប់បែក ១០០ គីឡូក្រាមពីសង្គ្រាមលោកលើកទីពីរផងដែរ។ ក្នុងអំឡុងពេលនេះ សិង្ហបុរីត្រូវបានកាន់កាប់ដោយពួកហ្វាស៊ីសជប៉ុនពីឆ្នាំ ១៩៤២ ដល់ឆ្នាំ ១៩៤៥៕More than 4,000 people will be affected by WWII bomb disposal operation at  Upper Bukit Timah - CNA
ប្រភព៖vnexpress