សហរដ្ឋអាមេរិក ៖ តាមលទ្ធផលស្ទង់មតិរបស់ Washington Post និង ABC News បង្ហាញថា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបានបាត់បង់ជំនឿលើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយសារបញ្ហាមួយចំនួនដូចជា ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងជនអន្តោប្រវេសន៍, អាមេរិកជួយប្រទេសអ៊ុយក្រែនច្រើនពេកក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ហើយលោក ចូ បៃដិន មានអាយុច្រើនសម្រាប់កាន់តំណែងជាប្រធានាធិបតី អាណត្តិទី២ ។Biden warns Americans in Ukraine to leave, says sending troops to evacuate  would be 'world war'

បញ្ហាទាំងអស់នេះបានធ្វើឱ្យបច្ចុប្បន្ន ពិន្ទុរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសល់ត្រឹមតែ៣៧% ដែលធ្លាក់ពី៤២% កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ។ លោក ចូ បៃឌិន ទើបទទួលបានជ័យជម្នះកាលពីឆ្នាំ២០២០ ប៉ុន្តែអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និងអ្នកមានសិទ្ធិបោះឆ្នោតដោយសេរីប្រាប់ថា ពួកគេចង់បានមេដឹកនាំថ្មីជំនួសលោក ចូ បៃដិន ។ លទ្ធផលការស្ទង់មតិបង្ហាញទៀតថា ពិន្ទុរបស់លោក ចូ បៃដិន បានធ្លាក់ចុះមកសល់ត្រឹមតែ១០% ប៉ុណ្ណោះ ខណៈពិន្ទុរបស់គណបក្សផ្សេងទៀតកើនឡើងខ្លាំង ។

កន្លងមក មានពលរដ្ឋអាមេរិកប្រមាណពាក់កណ្តាលប្រទេសចង់ផ្លាស់ទីលំនៅចេញពីអាមេរិក ដោយសារការគ្រប់គ្រងប្រទេសរបស់ប្រធានាធិបតី លោក ចូ បៃដិន ធ្វើឱ្យពលរដ្ឋអាមេរិកកាន់តែលំបាកជាងមុន ។ សារព័ត៌មាន CNBC បានចុះផ្សាយថា ពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ារាប់សែននាក់ត្រូវការផ្លាស់ទីលំនៅចេញពីអាមេរិក ហើយពួកគេចង់ទៅរស់នៅប្រទេសម៉ិកស៊ិក ។ ពលរដ្ឋនិយាយថា រដ្ឋកាលីហ្វ័រញ៉ា គឺជារដ្ឋដែលត្រូវចាយវាយខ្ពស់ក្នុងលំដាប់ទី២ របស់អាមេរិក ខណៈការចាយវាយនៅរដ្ឋហាវ៉ៃខ្ពស់ជាងគេ ។ លើសពីនេះ ផ្ទះធម្មតា១ខ្នងនៅរដ្ឋកាលីហ្វ័រញ៉ា មានតម្លៃស្មើនឹង៨សែនដុល្លារអាមេរិក ទើបពលរដ្ឋភាគច្រើនជួលផ្ទះគេរស់នៅ ខណៈពលរដ្ឋខ្លះទៀតគ្មានទីលំនៅពិតប្រាកដ ។Biden may not run — and top Dems are quietly preparing - POLITICO

ពលរដ្ឋកាលីហ្វ័រញ៉ាបានផ្លាស់ទីលំនៅទៅរស់នៅទីក្រុងវ៉ាស៊ីនតោន, អារីហ្សូណា, តិចសាស់ និងប្រទេសម៉ិកស៊ិក ។ បើទោះជាប្រទេសម៉ិកស៊ិកមានបញ្ហាក្នុងសង្គមជាច្រើន ប៉ុន្តែពលរដ្ឋអាមេរិកសម្រេចចិត្តទៅរស់នៅទីនោះ ដោយសារស្ថានភាពបច្ចុប្បន្នផ្លាស់ប្តូរ ហើយមនុស្សភាគច្រើនធ្វើការពីផ្ទះ (Work From Home) ។ ដូច្នេះ ពួកគេអាចធ្វើការតាមអនឡាញនៅម៉ិកស៊ិក រួចហើយបញ្ជូនលទ្ធផលការងារមកអាមេរិកបាន ។ ចំណែកការធ្វើដំណើរពីប្រទេសម៉ិកស៊ិកមកកាន់រដ្ឋកាលីហ្វ័រញ៉ា ក៏មិនចំណាយពេលយូរដែរ ។

ពលរដ្ឋអាមេរិកផ្សេងទៀតប្រាប់ថា ពួកគេអាចរស់នៅយ៉ាងមានក្តីសុខ និងមិនចំណាយច្រើនទេនៅប្រទេសម៉ិកស៊ិក ហើយក៏មិនចាំបាច់ប្រជែងគ្នាដូចនៅអាមេរិកទេ ។ ចំណែកការចាយវាយប្រចាំថ្ងៃនៅម៉ិកស៊ិក គឺថោកជាងរដ្ឋកាលីហ្វ័រញ៉ារហូតដល់ពាក់កណ្តាល ខណៈការចំណាយលើការព្យាបាលនៅម៉ិកស៊ិក ក៏ថោកជាងអាមេរិកដែរ ហើយគ្រូពេទ្យបានថែទាំយ៉ាងយកចិត្តទុកដាក់ទៀតផង បើធៀបនឹងអាមេរិក ៕ ប្រភព ៖ Nation World