ប្រទេសហ្វ៊ីលីពីន ៖ អាជ្ញាធរបានស៊ើបអង្កេតភ្នាក់ងារសន្តិសុខម្នាក់ដែលធ្វើការក្នុងការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) ប្រទេសហ្វ៊ីលីពីន ដោយសារមានការចោទប្រកាន់ថា ភ្នាក់ងារសន្តិសុខរូបនេះបានលួចប្រាក់ពីភ្ញៀវទេសចរចិនម្នាក់ចំនួន៣០០ដុល្លារអាមេរិក នៅអគារអ្នកដំណើរក្នុងអាកាសយានដ្ឋាន Ninoy Aquino International កាលពីពេលកន្លងមក ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) លើកឡើងថា ពួកគេអាចកំណត់អត្តសញ្ញាណភ្នាក់ងារសន្តិសុខរូបនេះបានហើយ ហើយកំពុងតែប្រមូលភស្តុតាង ។ លើសពីនេះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិ Manila និងភ្នាក់ងារសន្តិសុខអាកាសចរណ៍ ដែលស្ថិតនៅក្រោមបញ្ជារបស់ប៉ូលិសជាតិហ្វ៊ីលីពីនផងដែរ ។NAIA screening officer caught stuffing $300 inside mouth | PEP.ph

ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) បន្តថា ពួកគេនឹងដាក់ទោសភ្នាក់ងារសន្តិសុខខាងលើ ប្រសិនបើការចោទប្រកាន់ជាការពិត ។ ហេតុការណ៍នេះមិនបានឆ្លុះបញ្ចាំងពីក្រមសីលធម៌របស់ភ្នាក់ងារសន្តិសុខដែលធ្វើការនៅការិយាល័យសុវត្ថិភាពដឹកជញ្ជូនទាំងអស់ទេ ហើយភ្នាក់ងារសន្តិសុខទាំងអស់គោរពតាមក្រមសីលធម៌ការងាររបស់ពួកគេ ។

វីដេអូហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយក្នុង Twitter របស់សារព័ត៌មាន CNN ហ្វ៊ីលីពីន ។ គេឃើញថា ក្នុងវីដេអូនេះភ្នាក់ងារសន្តិសុខស្ត្រីម្នាក់យកប្រាក់ដាក់ចូលមាត់របស់ខ្លួន ហើយព្យាយាមលេបចូលក្នុងពោះ បន្ទាប់មក នាងក៏ផឹកទឹកតាមក្រោយ ។ ប៉ុន្តែនាងបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ។ ទោះយ៉ាងណា នាងត្រូវបានគេបញ្ឈប់ពីតួនាទីក្នុងអំឡុងពេលស៊ើបអង្កេត ។Airport security officer 'is caught stealing $300 from a passenger by  swallowing the cash' | Daily Mail Online

សារព័ត៌មានចុះផ្សាយថា ប្រាក់ដែលភ្នាក់ងារសន្តិសុខព្យាយាមលេបចូលក្នុងពោះ គឺជាប្រាក់ដែលនាងបានលួចពីអ្នកដំណើរជនជាតិចិន ដែលបានមកកាន់អាកាសយានដ្ឋាន Ninoy Aquino International ។

ហេតុការណ៍នេះបានធ្វើឱ្យរដ្ឋាភិបាលហ្វ៊ីលីពីនមិនពេញចិត្តទេ ដោយសាររដ្ឋាភិបាលកំពុងប្រឹងប្រែងផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងអញ្ជើញភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្សាន្តនៅប្រទេសហ្វ៊ីលីពីន ហើយអាកាសយានដ្ឋានមានតួនាទីសំខាន់សម្រាប់ទទួលភ្ញៀវទេសចរបរទេស ៕