ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានបង្កើនការនាំចេញទុរេនទៅចិន តាមរយៈការដឹកជញ្ជូនតាមផ្លូវគោកនៅបរិវេណជាយដែន ដើម្បីគ្រប់គ្រងការចំណាយដើមទុនដឹកជញ្ជូន ។ ដូច្នេះ យុទ្ធសាស្ត្ររបស់វៀតណាមអាចក្លាយជាឧបសគ្គដល់ការនាំចេញទុរេនរបស់ប្រទេសថៃ ។

ការនាំចេញទុរេនវៀតណាមឆ្លងកាត់ព្រំដែនបានកើនឡើងជាបន្តបន្ទាប់ តាំងពីប្រទេសចិនទទួលទិញទុរេនវៀតណាមជាផ្លូវការកាលពីឆ្នាំ២០២២ ។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣ វៀតណាមបាននាំចេញទុរេនទៅចិន ស្មើទឹកប្រាក់រហូតដល់៨៧៦លានដុល្លារអាមេរិក ខណៈកន្លងមក វៀតណាមបាននាំចេញទុរេនទៅចិន ស្មើទឹកប្រាក់៨៣៥លានដុល្លារអាមេរិក ។Vietnam to witness bright prospects for fruit, vegetable exports-Xinhua

Jack Nguyen គឺជាដៃគូរបស់ក្រុមហ៊ុនប្រឹក្សាផ្នែកអាជីវកម្ម Mazars លើកឡើងថា ការដឹកជញ្ជូនទុរេនតាមរថយន្តធំៗទៅកាន់ព្រំដែន គឺមានចម្ងាយផ្លូវសរុប១.៣០៦គីឡូម៉ែត្រ ។ ការដឹកជញ្ជូនតាមផ្លូវគោកនឹងអាចសន្សំសំចៃការចំណាយដើមទុន ហើយវាពាក់ព័ន្ធនឹងតម្លៃលក់រាយរបស់ទុរេនផងដែរ ។ ក្រៅពីនេះ សក្តានុពលទីផ្សារសម្រាប់ទុរេនវៀតណាមដែលដឹកជញ្ជូនតាមផ្លូវគោក បានជំរុញឱ្យទីក្រុងនៅជាប់ព្រំដែនរបស់ចិន ត្រូវអភិវឌ្ឍន៍ផ្នែក Logistics សម្រាប់ពាណិជ្ជកម្ម ។

ទុរេនបានក្លាយជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើតំបន់ក្តៅ ដែលមានរសជាតិល្អបំផុតសម្រាប់អ្នកមានជីវភាពមធ្យមនៅប្រទេសចិន ។ គេសង្កេតឃើញថា អតិថិជននៅតំបន់ខ្លះបានទិញផ្លែទុរេនធ្វើជាកាដូសម្រាប់គូស្វាមីភរិយាទើបរៀបការថ្មី ខណៈអ្នកខ្លះទៀតយកវាទៅជូនឪពុក-ម្តាយក្មេក ។Vietnam's durian exports jump 18 times in Jan-May on bloated demand from  China | The Star

ទោះយ៉ាងណា ទិន្នផលដាំដុះទុរេនរបស់ចិនមានបរិមាណតិចតួច បើធៀបជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅត្រីមាសទី១ ឆ្នាំ២០២៣ តម្រូវការទុរេននៅជុំវិញពិភពលោក បានកើនឡើងរហូតដល់៤០០% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រទេសចិនត្រូវការទុរេនច្រើនជាងគេ ។

ចំណែកប្រទេសថៃបាននាំចេញទុរេនទៅចិនរហូតដល់៩៩% ក្នុងចំណោមទុរេនមកពីតំបន់អាស៊ីអាគ្នេយ៍ ។ ទុរេនថៃល្បីឈ្មោះរឿងមានរសជាតិផ្អែម និងក្រអូប ប៉ុន្តែប្រទេសថៃបានចំណាយពេលវេលាដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិន យ៉ាងហោចណាស់ចំនួន៤ថ្ងៃ ៕Vietnam's durian exports may fetch $1.5bn this year | Tuoi Tre News ប្រភព ៖ AEC connect