«កុមារី២៥ឆ្នាំ» គឺរឿងភាគខ្មែរដ៏ល្បីខ្លាំងទទួលបានការគាំទ្រយ៉ាងលើសលុបពីសំណាក់ទស្សនិកជនទាំងក្មេងទាំងចាស់ ដែលដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុផ្ផា ហើយបទ «លោកពូ» នៅក្នុងរឿងនេះក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាខណៈថ្មីៗនេះនៅលើបណ្តាញសង្គមចាប់ផ្តើមផ្ទុះកក្រើកម្តងទៀតរហូតម្ចាស់បទលោក ម៉ុង ម៉ានុត ចេញមកទម្លាយអារម្មណ៍របស់ខ្លួនបន្ទាប់ពីរំលងផុត១០ឆ្នាំហើយនៅមានការគាំទ្របទនេះដដែល។May be an image of 1 person and suit

លោក ម៉ុង ម៉ានុត ជាប្អូនប្រុសរបស់ លោក ម៉ុង ម៉ានិត ដែលបច្ចុប្បន្នបងប្អូនអ្នកទាំងពីរគឺជាអ្នកនិពន្ធសៀវភៅប្រលោមលោកផងដែរបន្ថែមពីលើអាជីពសិល្បៈហើយអ្នកទាំងពីរក៏ត្រូវជាចៅប្រុសរបស់អ្នកនិពន្ធនិងដឹកនាំរឿងដ៏ល្បី អ្ននស្រីពាន់ ភួងបុផ្ផា ដូចគ្នា។ រម្លឹកកាលពី១០ឆ្នាំ បទ «លោកពូ» នៅក្នុងរឿង«កុមារី២៥ឆ្នាំ» គឺសំឡេងរបស់ ម៉ានុត ជាក្មេងប្រុសមិនមែនសំឡេងក្មេងស្រីឡើយ។No photo description available.

ដោយឡែកនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកចាប់ផ្តើមផ្ទុះកក្រើកម្តងទៀតពីការសម្តែងនិងច្រៀងរបស់ ម៉ានុត កាលពី១០ឆ្នាំមុន រហូតលោកបានរៀបរាប់អារម្មណ៍របស់ខ្លួនថា «រីករាយគម្រប់ខួប ១០ឆ្នាំនៃបទលោកពូ សម្រាប់រឿងកុមារី២៥ឆ្នាំ

ប៉ុន្មានថ្ងៃនេះដែរ វិឌីអូខ្ញុំសម្ដែងកាលពីក្មេងបានបង្ហោះនៅលើ tiktok ហើយបានទទួលការចាប់អារម្មណ៍ច្រើនមែនទែន។ love how I always ល្បីនឹងរឿងអត់ធម្មតារហូត ។ បទមួយនេះសរសេរឡើងដោយបងម៉ានិត។ កាលនោះខ្ញុំទើបតែអាយុ១១ ឬ១២ឆ្នាំប៉ុណ្ណោះនៅពេលថតបទនេះ។ ខ្ញុំមិនធ្លាប់គិតទេថាបទមួយនេះមានប្រជាប្រិយភាពខ្លាំង ទោះបីជា១០ឆ្នាំហើយក៏នៅតែមានអ្នកស្ដាប់នោះទេ។ ខ្ញុំកើតមកក្នុងជីវិតមួយនេះពិជាមានសំណាងណាស់ ដែលមានគ្រួសារគាំទ្រគ្រប់យ៉ាងដែខ្ញុំធ្វើ មានមិត្តភកិ្ដរួមសុខរួមទុក្ខជាមួយ និងមានអ្នកគាំទ្រដែលបើកចិត្តទទួលយកគ្រប់យ៉ាងពីខ្ញុំបែបនេះ»។No photo description available.

លោកបន្តទៀតថា «បើនិយាយត្រង់ ខ្ញុំមិនហ៊ានមើលវីឌីអូនេះទេ តាំងពីខ្ញុំធំមក។ វារំលឹករឿងអាក្រក់ជាច្រើនដែលខ្ញុំបានទទួលរងពីក្មេងៗកាលវ័យកុមារ ហើយខ្ញុំក៏មានការភ័យខ្លាចនៅពេលដែលអ្នកទាំងអស់គ្នារកឃើញវិឌីអូនេះនឹងអាចប៉ះពាល់ដល់ការងារខ្ញុំបច្ចុប្បន្ន តែពេលនេះខ្ញុំដឹងហើយ ថាខ្ញុំគិតច្រើនតែឯង។ ហាហា។ ខ្ញុំគ្មានអ្វីទេក្រៅពីអរគុណមិត្តទាំងអស់នូវក្ដីស្រលាញ់ អរគុណបងនិតដែរសរសេរបទនេះឡើង និងអរគុណលោកយាយដែលបើកឱកាសឲ្យខ្ញុំក្នុងការច្រៀងបទនេះ»។

បន្ទាប់ពីទម្លាយអារម្មណ៍របស់ខ្លួនប្រាប់មហាជនដូចនេះហើយអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលដូចគ្នាព្រោះមើលសឹងមិនស្គាល់កាលពី ម៉ានុត នៅពីក្មេងហើយក៏មិននឹកស្មានថាជាលោកដែលបកស្រាយបទ «លោកពូ»៕