អូនផ្កាយជាតារាសម្តែងស៊ិចស៊ីមួយរូប និងបានឃ្លាតឆ្ងាយពីអាជីពសិល្បៈដោយបានចាប់ដៃគូជាមួយគូស្នេហ៍មកបង្កើតវីដេអូបែបកំប្លែងៗវិញម្តងខណៈពេលនេះអ្នកទាំងពីរក៏មានដំណក់ឈាមរួមគ្នាផងដែរ។ ទើបតែសម្រាលកូនបាន១សប្តាហ៍នាងបានចេញមកliveទាំងយំសស្រាក់ព្រោះតែមានអ្នកចេញមកទម្លាយរឿងចាស់ធ្លាក់ពីអាគារខុនដូ១១ជាន់មិនស្លា.ប់។
នៅយប់ថ្ងៃទី១០ កញ្ញា អូនផ្កាយ បាន Live នៅលើហ្វេកប៊ុកទាំងសរសៃខ្ចីនិងយំសស្រាក់បន្ទាប់ពីភ្ញៀវកិត្តិយសម្នាក់ចូលរួមក្នុងកម្មវិធីមួយដែលបាននិយាយពីអបិយជំនឿ ពពួកអមនុស្ស ព្រមទាំងបានជីកកកាយរឿងចាស់របស់នាងកើតឡើងក្នុងអំឡុងឆ្នាំ២០១៧ ដែលបានលោតពីលើអាគារខុនដូជាន់ទី១១ តែមិនបាត់បង់ជីវិត។ នៅក្នុងកម្មវិធីនោះពុំបានបញ្ចេញឈ្មោះថាជាអូនផ្កាយក្តីប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមដែលបានដឹងរឿងនេះសុទ្ធតែបានដឹងទាំងអស់ព្រោះជារឿងល្បីខ្លាំងនៅក្នុងពេលនោះដោយបានភ្ជាប់រឿងមិត្តភក្តិដណ្តើមសង្សារគ្នា។.png)
អូនផ្កាយ បានយំរៀបរាប់ថា ហេតុអ្វីយករឿងអតីតកាលរបស់នាងមកជីកកាយពេលនេះទាំងនាងទើបសម្រាលកូនរួច។ នាងដឹងថាអតីតកាលរបស់នាងមិនល្អ ហើយនាងក៏មិនបកស្រាយថាការនិយាយរបស់គេមិនពិតនោះទេ អ្វីដែលគេនិយាយគឺជារឿងពិត ប៉ុន្តែហេតុអ្វីត្រូវលើកមកនិយាយពេលនេះទាំងនាងទើបសម្រាលកូនហេតុតែចង់ឱ្យកម្មវិធីខ្លួនឯងល្បីត្រូវជីកកាយរឿងពីមុនរបស់គេ បើនាងសម្រាលកូនបាន៦ឬ៧ខែនាងមិនថាទេមិននិយាយអ្វីទាំងអស់។
អូនផ្កាយ បានបន្ថែមទៀតថា នាងដឹងថាអតីតកាលរបស់នាងមិនល្អហើយខ្លួនមិនដែលលាក់ប្រវត្តិមិនល្អរបស់ខ្លួនឯងឡើយហើយគូស្នេហ៍បច្ចុប្បន្នក៏នាងមិនបានលាក់ដូចគ្នា គឺនិយាយប្រាប់ទាំងអស់តែហេតុអ្វីត្រូវមកជីកកកាយពេលនេះឬចង់ចង់ឱ្យនាងទាស់សរសៃខ្ចី។
គូសបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីបានរម្លឹកថានារីម្នាក់បានលោតពីអាគារខុនដូជាន់ទី៧ស្លាប់ ហើយនារីម្នាក់ទៀតបានលោតពីជាន់ទី១១មិនមានគ្រោះថ្នាក់ដល់ជីវិតនោះគេ ដោយគេបាននិយាយថានារីនោះបានផឹកស្រាស្រវឹងក្រោយពីមានបញ្ហាបែកបាក់គូស្នេហ៍ព្រមទាំងរំលេចថាដណ្តើមសង្សារជាមួយមិត្តភក្តិ។ នារីដែលលោតពីជាន់ទី១១បានអះអាងថាមានមនុស្សអរូបដែលត្រូវជាម្តាយមកជួយទ្រនាងទើបនាងគ្រោះថ្នាក់បាក់ឆ្អឹងតែមិនបាត់បង់ជីវិតហើយការលោតនេះមិនជាប់ទាក់ទងនឹងការធ្វើអត្តឃាតនោះទេតែជាប់ទាក់ទងនិងប្រភេទអមនុស្ស។ ហើយការបង្ហើបរឿងនេះអ្នកដែលបានដឹងសុទ្ធតែសម្តៅទៅលើអូនផ្កាយរហូតសាមីខ្លួនចេញមកទាំងសរសៃខ្ចីបង្ហាញការមិនពេញចិត្តឡើយ៕










