បរទេស៖ ក្រុមអ្នករាវរកលោហធាតុស្ម័គ្រចិត្តបានរកឃើញកំណប់មាសដ៏ធំបំផុតរបស់ប្រទេសន័រវេសក្នុងសតវត្សរ៍នេះ ដែលមានអាយុកាលប្រហែល ១,៥០០ ឆ្នាំមុន។

យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ៨ ខែកញ្ញាថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំណប់វត្ថុបុរាណមាស រួមទាំងបន្តោងចំនួន ៩ ដែលមាននិមិត្តសញ្ញាដ៏កម្រ ចិញ្ចៀនមាស ៣ និងគ្រាប់មាសចំនួន ១០ ខណៈកំពុងរុករក Rennesoy ដែលជាកោះឯកជនមួយនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសន័រវែស។ ក្រោយពីជីករកឃើញកំណប់មាសដ៏មានតម្លៃនេះ ក្រុមអ្នកស្រាវជ្រាវក៏ប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីត្រួតពិនិត្យបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrIWIUO9GyNEJh6ZoNQA9UeBhefuRyaGunwskqN8CXsvQnI8et-XOgL0FFm_w_LNeYRd4LSu6-Kuk1TJ4WYafygkrjWLGpKu8qfn4vEabFcel69j_NwdR60gzGTXyVMz3rEVLSWHVF0zNwzFVsOtYWozGGzSgKE9I3W58UUAyYMkMi7smteFEcJLX6spg/s1072/photo_2023-09-11_10-05-24.jpg

អាជ្ញាធរបាននិយាយថា ដុំមាសទាំងអស់នេះមានទម្ងន់ប្រហែល ៣,៥ អោន (១០០ ក្រាម) បន្ទាប់មកពួកគេក៏បានទាក់ទងទៅសារមន្ទីបន្តទៀត។ យោងតាមលោក Ole Madsen នាយកសារមន្ទីរបុរាណវិទ្យានៃសាកលវិទ្យាល័យ Stavanger បាននិយាយថា “នេះគឺជាការរកឃើញដ៏អស្ចារ្យបំផុតនៃសតវត្សរ៍នេះសម្រាប់មាសនៅក្នុងប្រទេសន័រវេស។ ថ្វីត្បិតតែចិញ្ចៀនមើលទៅដូចកាក់មាសក៏ដោយ ក៏វាត្រូវបានគេហៅថា “bracteates” ដែលជាគ្រឿងតុបតែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9R54bcFpguN9adZ5-pp2jBywGlAPDds8NQlqTqt0-ijJTL182cv_Qyx8_0wGTujM7F_uKirnMTWFOH58F6UmG2OCi-iqrx4g3CkYm2Kd1qzIt6LOUTbt1iiCaENJ5CcjF7PGJS7i6ynnNxCO2G4D1aPdZ2KnTEU3D0syuhzF1YnnXEgtJeQIMBkARQk/s1000/photo_2023-09-11_10-05-48.jpg
សាស្ត្រាចារ្យរង Hakon Reiersen នៃសាកលវិទ្យាល័យ Stavanger Archaeological Museum ជឿថាកំណប់មាសទាំងនេះអាចត្រូវបានលាក់ទុកដើម្បីសុវត្ថិភាព ឬត្រូវថ្វាយដល់ព្រះនៅពេលដែលចាំបាច់។ លោក Reiersen បានបន្តទៀត “គ្រឿងអលង្ការនេះត្រូវបានធ្វើឡើងដោយជាងមាសដែលមានជំនាញ ហើយត្រូវបានពាក់ដោយអ្នកដែលមានអំណាចបំផុតនៅក្នុងសង្គមកាលពី ៥០០ ឆ្នាំមុនក្នុងអំឡុងពេលនៃការធ្វើចំណាកស្រុក នៅពេលដែលគ្មានអធិរាជរ៉ូម៉ាំងគ្រប់គ្រងអឺរ៉ុបខាងលិច។ ការស្វែងរក bracteates ជាច្រើនគឺកម្រណាស់ ដូច្នេះយើងមិនមានរបកគំហើញណាមួយដែលអាចប្រៀបធៀបទៅនឹងការរកឃើញនេះទេ៕
ប្រភព៖vnexpress