ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ ពេលនេះមេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារ៉ុម ត្រូវបានដកតំណែងចេញនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង។

សូមបញ្ជាក់ថាដែលថាលោក ហុង សារ៉ុម ធ្លាប់ជាប់ពាក់ព័ន្ធករណីប្លន់អ្នកលក់មាសទាំងកណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង។ ប្រវត្តិប្លន់នេះ កើតមានកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដោយកាលណោះជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិគ្រឿងអលង្កាសរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំ៕