នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ស.ស.យ.ក.ស្រុករុក្ខគិរី បានរៀបចំពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី ចំនួន ៥៤រូប ក្រោមអធិបតីភាព លោក ម៉ម ដារ៉េត ប្រធានក្រុមប្រឹក្សា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅទីស្នាក់ការ ស.ស.យ.ក.ស្រុករុក្ខគិរី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcr7G4qe5sBtjRAvKKYM1Dx6eHLySLU0lOnMEumJjr8mmmvcXyx3wG2iPqdFqToLrsvsAg6hA38G6ZWkDYCzTRfYCBcHwZkSy38x_s2wDCQPBeVIPPG9W4i_7rjL5IwHVrKJyNJqfErmPlFGtBO4oXmssxICxLA_8Zbm94aGawgZEfrCNBdmVFELeELrdB/s1280/376243872_682727500557353_3774009326447575595_n.jpgក្នុងឱកាសនោះ លោក ម៉ម ដារ៉េត បានជម្រាបជូនដល់សមាជិក សមាជិកា អំពីបុព្វហេតុ ចក្ខុវិស័យ បេសកកម្មចម្បងៗ របស់ ស.ស.យ.ក និង ការចូលរួមសកម្មភាពរបស់ ស.ស.យ.ក. ក្នុងដំណើរវិវឌ្ឍន៍របស់កម្ពុជា និងសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx6w_Eh3JhPFNXta1yeHexhn1EqAzdgWSFTL4hsiST4tGuNGOcLbT3AaCMzxocDoVhTIZAmarqe2Fqoqy_tgGL1ezheOHIYKQHSJK1c_JTy3gpm3yTex3WjkNOaDCEcHZfyLFDmq9AgdsDxNzQb3isIsOqvq3fn6l-XbFwozpDJfrOi0tzk745XQsJrqPO/s1280/376688353_682727467224023_4677562882525011716_n.jpgឆ្លៀតក្នុងឱកាសនោះលោកក៏បានជម្រាបជូនដល់សមាជិក សមាជិកា ត្រូវផ្សព្វផ្សាយអំពីការទទួលសមាជិក ស.ស.យ.ក ថ្មី តាមការណែនាំរបស់ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង ជាចុងក្រោយ លោក ម៉ម ដារ៉េត ក៏បានជម្រាបជូនដល់សមាជិក សមាជិកា ដែលបានចូលរួមថា ថ្នាក់ដឹកនាំនឹងត្រៀមបញ្ជូនក្រុមការងារ ដើម្បីបើកវគ្គបណ្តុះបណ្តាល វគ្គសិក្សា ជំនាញផ្សេងៗ ដោយឥតគិតថ្លៃជូនដល់ សមាជិក សមាជិកា ប្អូនៗសិស្សានុសិស្ស ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី នៅពេលខាងមុខនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBNcikdiCdqQoko3ePxb04ClVpLfC1MY2dLoRtwTWKxNTwHIgPOvmisbCz5Hnen2osxQvzSbLR9PbMDRcttozgqyPdBouOsNlobDY07xIRyEDwz_4pXT_6g_nelGtvyJwu9MI6JKdg9XZ-DuEeTjR8YnGOEkFvr5LSYgB3oWprsB1s7Mkz2A2lj9TEGaoy/s1280/375978441_682727450557358_6486117539977104389_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi36G8DdaydY5ehj9ag0T1U0q-Htajfg9mVMSVXmI_YnsvIyMupTD8esUCCEEzKPwiAyAFnr1gJ6kdwxM_vfRwwRorwLg0tzsRYAnYJlvEjLo_nDwOE9DfoqtlVBLp2ay79_H_-z3XP9aHni-eQu-_KTZicXHP19SOQ9jY75X0mt0KME_6NZHJKC_4HLRF/s1280/375981564_682727477224022_5963690922156869649_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4EoFIuIAJZQzav6k2VDefB2jmuzwA6vQudKY4NJyb1AKAyy8N3c2iOAJ89eVetTVjogoWWuTpIiNBYaTMUMSZT3bs2ir40MQRijrC8djuP7fiWMVhUTQ0MzYp0pnKKkMlqIG-HEY4_XgztgGEUYBQgiIv4TZqou2c6eROHcxbOHQvThrmXDGrC2787-IE/s1280/376246413_682727493890687_1103182079911919486_n.jpg