នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែមានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១ ០៩០ ដល់១ ២៥០ រៀលក្នុងគីឡូក្រាមទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរពីផលិតកម្មដំណាំស្រូវនៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជានាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ស្តីអំពីការប្រែប្រួលតម្លៃស្រូវដែលបានកើនឡើងនាពេលថ្មីៗនេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា មួយរយៈពេលនេះស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងដែលមិនធ្លាប់មានគឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវដូចជា ប្រភេទ អ៊ូអ៊ឹម ៥៤៥១ ប្រភេទស្រងែស្រាល ប្រភេទអ៊ីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្តើមប្រមូលផលពីចុងខែកក្កដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ៤០% គឺពីមុនតម្លៃមធ្យម ៩០០ រៀលក្នុងមួយគីឡូក្រាម ឡើងទៅដល់ ១ ៣០០ រៀលក្នុងមួយគីឡូក្រាមនៅវាលស្រែ និងតម្លៃ ១៥០០រៀលក្នុងមួយគីឡូក្រាមនៅព្រំដែននៃប្រទេសវៀតណាម។File:Cambodia's rice fields.jpg - Wikimedia Commons

ការឡើងថ្លៃស្រូវនេះ គឺដោយសារការកត្តាមួយចំនួន ការផ្អាកនាំអង្ករសចេញរបស់ប្រទេសឥណ្ឌា និងប្រទេសភូមាជាដើម ដើម្បីសិក្សាឱ្យច្បាស់ពីផលប៉ះពាល់បណ្តាលមកពីឥទ្ធិពលនៃកម្តៅ រាំងស្ងួត អ៊ែលនីនូ (El nino) លើផលិតកម្មស្រូវ និងសន្តិសុខស្បៀងរបស់ប្រទេសខ្លួន។ ហើយប្រទេសដែលពឹងផ្អែកលើការនាំចូលអង្ករមានការភ័យខ្លាចពីឥទ្ធិពល អ៊ែលនីនូ (El nino) នេះដែរ ក៏សម្រុកទិញស្រូវអង្ករទាំងបង្ខំជាហេតុធ្វើឱ្យតម្លៃស្រូវ និងអង្ករ លើទីផ្សារ ជាពិសេសនៅក្នុងតំបន់អាស៊ីកើនឡើងយ៉ាងគំហុក ពោលគឺកើនពីតម្លៃជាង ៥០០ដុល្លារ ទៅជាង ៧០០ដុល្លារក្នុងមួយតោន ដែលកត្តាទាំងនេះធ្វើឱ្យមានតម្រូវការស្រូវខ្ពស់សម្រាប់កែច្នៃនាំចេញរបស់ប្រទេសជិតខាងដែលតែងមកទិញស្រូវពីកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវវស្សាមុនប្រទេសក្បែរខាងកម្ពុជាផងដែរ។Cambodian rice among the world's best three - Khmer Timesលិខិតដដែលបានបញ្ជាក់ថា នៅក្នុងកំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់មកជាធម្មតាវិញស្របពេលដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារក្នុងមួយតោន សម្រាប់អង្ករស។

បន្ថែមពីលើនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១ ០៩០ ដល់១ ២៥០ រៀលក្នុងគីឡូក្រាមទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។ ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈសមាជិកទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ គឺបាននិងកំពុងខិតខំប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសនិយមណាមួយមកធ្វើវិទ្ធង្សនាលើតម្លៃដែលធ្វើឱ្យបងប្អូនកសិករយល់ច្រឡំ និងខូចប្រយោជន៍យូរអង្វែងរបស់ខ្លួន។
ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ សូមមេត្តាយោគយល់លើស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវ និងអង្ករនេះផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdxwVvHU1e9bru-nK29fAO2HGCT994gCrWOaoK_Ymo01gm-chJ__ylMifuEXy9vFp2WE9EvBgnQIxj4u6ZjFcLDZFvkmlM4GnaKDL2y6sYndNlHoF89XNvHlyjTsd3SLIfgOPB5GQ__3qX1MC7b9fsXOyeoXjZhMTDKkB0fsrXJN779bF3H17dflTibV4/s1280/photo_2023-09-09_10-10-42.jpg