មនុស្សស្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានស្បែកស ទន់រលោង មានសំណើម និងមានសុខភាពល្អ។ ការខាត់ស្បែកញឹកញាប់អាចជួយឱ្យស្បែករបស់យើងស្រស់ថ្លា និងក្មេងជាងវ័យព្រោះកោសិកាចាស់ៗត្រូវបានជម្រុះចេញ។ ដូច្នេះខាងក្រោមនេះគឺជារូបមន្តខាត់ស្បែកបែបធម្មជាតិទាំង ៥ ដែលជួយឱ្យស្បែកសនិងមានសំណើម៖
១.កាហ្វេ និងទឹកឃ្មុំ៖ កាហ្វេ និងទឹកឃ្មុំត្រូវបានចាត់ទុកថាជារូបមន្តដែលងាយស្រួលធ្វើ និងមានប្រសិទ្ធភាពខ្ពស់។ រូបមន្ត កាហ្វេ៣,៤ស្លាបព្រាបាយ,ទឹកឃ្មុំ៥ស្លាបព្រា,ប្រេងអូលីវ៥ស្លាបព្រា បន្ទាប់មកលាយគ្រឿងផ្សំចូលគ្នា រួចលាបល្បាយនៅលើស្បែក ហើយម៉ាស្សាថ្នមៗរយៈពេលមួយនាទី បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយជូតឱ្យស្ងួតដោយកន្សែងទន់ជាការស្រេច។
២.ស្ករត្នោត និងប្រេងដូង៖ ស្ករត្នោតនិងប្រេងដូង គឺជាសារធាតុផ្សំដែលងាយរក និងមានប្រសិទ្ធភាពល្អសម្រាប់ការខាត់ស្បែក។ រូបមន្ត ស្ករត្នោត ១ ពែង និងប្រេងដូង ១/២ ពែង, ជូតល្បាយនេះនៅលើស្បែកដែលគ្រើម រួចលាងសម្អាតចេញដោយទឹកក្តៅឧណ្ណៗ បន្ទាប់ពីងូតទឹកសូមលាបក្រែមសំណើម។
៣.តែបៃតង Matcha៖ ម្សៅតែបៃតង matcha មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំ និងមានប្រយោជន៍ខ្លាំងណាស់ក្នុងការថែរក្សាស្បែក។ រូបមន្ត ស្ករ ១ ពែង, ម្សៅតែបៃតង matcha ១ ស្លាបព្រាកាហ្វេ, និងប្រេងធម្មជាតិផ្សេងទៀតតាមជម្រើសរបស់អ្នក បន្ទាប់មកលាបល្បាយទាំងនោះនៅលើស្បែកទុករយៈពេល៥នាទី រួចលាងទឹកចេញជាការស្រេច។
៤.បឺរ និងទឹកឃ្មុំ៖ ផ្លែបឺរមានផ្ទុកវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយចិញ្ចឹមស្បែក។ រូបមន្ត ផ្លែបឺរ ១/២, ទឹកឃ្មុំ ៣ ស្លាបព្រាបាយ, និងម្សៅពោត ២ ស្លាបព្រាបាយ។ កិនផ្លែបឺរ ១/២ លាយជាមួយទឹកឃ្មុំ និងម្សៅពោត រួចម៉ាស្សាថ្នមៗលើស្បែកដែលសើម បន្ទាប់មកលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ ហើយសម្ងួតដោយកន្សែងកប្បាសទន់។![]()
៥.ទឹកឃ្មុំ និងទឹកដោះគោជូរ៖ ទឹកឃ្មុំ និងទឹកដោះគោជូរ ត្រូវបានគេវាយតម្លៃថា ធ្វើឱ្យស្បែកទន់ និងរលោង។ រូបមន្ត ម្សៅស្រូវសាលី ២ ស្លាបព្រាបាយ, គ្រាប់ផ្កាឈូករ័ត្ន ២ ស្លាបព្រាបាយ, ទឹកដោះគោជូរ ៤ស្លាបព្រាបាយ, ទឹកឃ្មុំក្តៅ ២ស្លាបព្រាបាយ។ លាយល្បាយដែលបានរៀបចំរួច ម៉ាស្សាលើផ្ទៃមុខ ក និងដងខ្លួនថ្នមៗ ៣ នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច៕
ប្រភព៖ phuntoday.com










