ប្រទេសឥណ្ឌូណេស៊ី ៖ អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីថា អាមេរិកនៅតែគាំទ្រអាស៊ានបន្តទៀត ហើយអាមេរិកនឹងដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ។

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានលើកឡើងក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក លើកទី១១ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នៅទីក្រុងហ្សាកាតាថា រដ្ឋាភិបាលអាមេរិកនឹងបន្តដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីឱ្យពួកគេបញ្ឈប់ការប្រើអំពើហិង្សាមកលើពលរដ្ឋ, ដោះលែងអ្នកទោសនយោបាយ និងការនាំប្រទេសមីយ៉ាន់ម៉ាឱ្យវិលមករកលទ្ធិប្រជាធិបតេយ្យ ។Kamala Harris says she 'may have to take over' and is ready to do so

ក្រៅពីនេះ លោកស្រី Kamala Harris បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះគោលការណ៍ណែនាំរួមចំនួន៥ ដែលបណ្តាប្រទេសអាស៊ាន រួមទាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ ឬប្រមាណ២ខែ ក្រោយពីកើតរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកស្រី Kamala Harris បន្តថា អាមេរិកបានប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពចំពោះតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលើផ្នែកសន្តិសុខ, ការវិនិយោគទុន និងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ និងសហការផ្តោតលើភាពរុងរឿង, ភាពបត់បែន និងសុវត្ថិភាពរួមគ្នា ។ កន្លងមក គេសង្កេតឃើញថា ទំនាក់ទំនង និងកិច្ចសហការរវាងអាមេរិកជាមួយអាស៊ានបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីសម័យរដ្ឋាភិបាលសាធារណរដ្ឋរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ។Blinken says all agree that Myanmar junta to stop violence, return to  democracy | The Star

លោកស្រី Kamala Harris ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាមួយប្រទេសចំនួន៨ រួមទាំងប្រទេសមហាអំណាចដូចជា អាមេរិក, ចិន និងរុស្ស៊ី ផងដែរ ។ គេរំពឹងថា នឹងមានការពិភាក្សាលើប្រធានបទដូចជា ជម្លោះរវាងប្រទេសមហាអំណាច, សង្គ្រាមនៅអ៊ុយក្រែន, ជម្លោះនៅសមុទ្រចិនខាងត្បូង និងផ្នែកពាណិជ្ជកម្ម ។ បើទោះជាកិច្ចប្រជុំនេះមានភាពតានតឹង ប៉ុន្តែអាស៊ានសង្ឃឹមថា នឹងប្រើប្រាស់កិច្ចប្រជុំនេះលើកកម្ពស់តួនាទីអាស៊ាន ដោយការបើកឱកាសឱ្យប្រទេសមហាអំណាចបានពិភាក្សាគ្នា ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា ៕Myanmar's Troubled History: Coups, Military Rule, and Ethnic Conflict |  Council on Foreign Relations ប្រភព ៖ TNN World