តែ គឺជាភេសជ្ជៈដែលមនុស្សជុំវិញពិភពលោកចូលចិត្តផឹក មិនថាពេលព្រឹក ថ្ងៃ ឬពេលរសៀលនោះទេ ក៏តែអាចទទួលទានបានគ្រប់ពេលវេលា និងពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ មិនតែប៉ុណ្ណោះ តែក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ ដែលវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់មួយចំនួន។ ដូច្នេះហើយខាងក្រោមនេះគឺជាតែ ៥ ប្រភេទដែលល្អបំផុតសម្រាប់សុខភាព៖
១.តែបៃតង៖ តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា catechin ដែលជួយកាត់បន្ថយការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាមហារីក ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺសរសៃឈាមបេះដូង វាក៏ជួយកាត់បន្ថយប្រូតេអ៊ីនបន្ទះដែលបង្កគ្រោះថ្នាក់ផងដែរ។
២.តែខ្ញី៖ តែខ្ញីត្រូវបានគេប្រើដើម្បីព្យាបាលជំងឺផ្សេងៗ វាក៏មានសារធាតុម្យ៉ាងហៅថា Gingerol (gingerol) ដែលប្រើសម្រាប់ព្យាបាល និងការពារជំងឺមហារីក លើសឈាម និងទឹកនោមផ្អែម។
៣.តែ Chamomile៖ គឺជាតែមួយប្រភេទដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាថ្នាំទប់ស្កាត់បាក់តេរី ត្រូវបានគេប្រើប្រាស់ជាញឹកញាប់មុនពេលចូលគេងដើម្បីជួយឱ្យអ្នកគេងលក់ស្រួល និងជួយបង្កើនភាពស៊ាំរបស់រាងកាយ វាក៏ជួយបន្ធូរប្រព័ន្ធសរសៃប្រសាទផងដែរ។
៤.តែជីអង្កាម៖ តែជីអង្កាម ឬតែ Peppermint ត្រូវបានគេប្រើជាញឹកញាប់ដើម្បីជួយដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារ និងជួយប្រឆាំងជំងឺមហារីក វាក៏ត្រូវបានគេប្រើដើម្បីព្យាបាល IBS ឬរោគសញ្ញាពោះវៀនក្នុងរយៈពេលខ្លីផងដែរ។
៥.តែ Hibiscus៖ តែ Hibiscus អាចជួយកាត់បន្ថយសម្ពាធឈាម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺខ្លាញ់រុំថ្លើម និងជួយកាត់បន្ថយហានិភ័យនៃការធាត់ផងដែរ៕
ប្រភព៖sanook










